ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់ បន្ទាប់ពីបង្ក​ហឹង្សា​ទៅលើ​បងប្អូនស្រី​បង្កើតពីនាក់ ដោយសារ​ខឹងសុំ​ស្នេ​ហា​តាម​សម្រួល​មិន​បាន
Thu,18 February 2021 (Time 07:38 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 8នាក់)


ខេត្តរតនគិរី៖យុវជនម្នាក់បា​នចង​ចិត្តប្រតិព័ទ្ធលើ​យុវតីម្នាក់យ៉ាងខ្លាំង ហើយព្យា​យាមតាមសុំ​ស្នេហ៍​ពីនាង​ម្នាក់ ប៉ុន្ដែត្រូវនា​ងបដិសេធ ទើបធ្វើឲ្យគេផ្ទុះនូវកំហឹងឡើង បង្កអំពើហិង្សា​ទៅលើក្មេង​ស្រីរ​ងគ្រោះ​២នាក់បងប្អូនបង្កើត ហើយត្រូវស​មត្ថកិច្ចចុះទៅ​ឃាត់ខ្លួន កាលពី​វេលាម៉ោង២រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី១៧ ខែកុម្ភ​: ឆ្នាំ២០២១ នៅក្នុងចម្ការស្វា​យចន្ទីមួយកន្លែង ស្ថិតក្នុងភូមិធួយអំពិល ឃុំចា​អ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

មន្រ្ដីនគ​របា​លស្រុកអូរជុំ បានឲ្យដឹង​ថា យុវជនបង្កមានឈ្មោះ ហេវ ត្រង់ត្រៀវ អាយុ២០ឆ្នាំ ជនជាតិ​គ្រឹង មុខរបរមិន​ពិតប្រាកដ រស់នៅភូមិ-ឃុំ​កើតហេតុខាងលើ។ រីឯជនរ​ងគ្រោះ​ទាំង២នាក់បងប្អូន​ស្រីនោះមានឈ្មោះ ក ជ អាយុ១៤ឆ្នាំ ជនជាតិគ្រឹង (រងរបួសក្បាល) មុខរប​រជាសិស្ស និងឈ្មោះ ក ដ អាយុ១១ឆ្នាំ ជនជា​តិគ្រឹង (រងរបួសក្បាល)មុខរប​រជាសិស្ស ហើយពួកនាង​ទាំង២នាក់រស់​នៅខេត្តរត​នគិរី។

មន្រ្ដីនគរបាលដដែល បានរៀបរាប់តាមដំណើររឿងថា មុនពេលកើតមានអំពើហិង្សានោះ គឺកាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនសង័្សយបា​នសុំស្នេហាពីជនរងគ្រោះ។ប៉ុន្តែពួ​កនាងមិន​ព្រមស្រ​លាញ់ ទើប​ធ្វើឲ្យជនបង្កខឹង​សម្បាយ៉ាងខ្លាំង រហូតឈានដ​ល់ការប្រើអំ​ពើហិង្សា​ទៅលើ​ជនរង​គ្រោះទាំង២​នាក់បងប្អូនបង្កើត។ក្រោយពេ​លកើតហេតុ អាណាព្យាបាលបា​នបញ្ជូនក្មេង​ស្រីទាំង​២នាក់ទៅកាន់មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី ដើម្បីព្យាបាលរបួស។

ដោយឡែក​សមត្ថកិច្ចវិញ ក្រោយពេ​លមានពាក្យបណ្ដឹង​ពីជនរងគ្រោះក៏បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួន​ជនបង្ក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីចាត់កា​រតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5628 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33122 នាក់
ខែនេះ :
239684 នាក់
3 ខែនេះ :
699177 នាក់
សរុប :
3635144 នាក់