ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាជ្ញាធរខេត្តក​ណ្ដាល ​ជំរុញឱ្យអាជ្ញា​ធរស្រុកស្អាង និង​មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ស្វែងរក​ទីផ្សារ​បន្លែ​ជូនបងប្អូន​ប្រជាកសិករ នៅក្នុង​ឃុំស្វាយប្រទាល
Wed,17 February 2021 (Time 04:18 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 28នាក់)


ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាព​ពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សា​រជូនបងប្អូ​នប្រជាក​សិករ​នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះ​ទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគ​មន៍ អំពីវិធីសាស្ត្របច្ចេកទេ​សក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមសត្វ។

ឯកឧត្តម​បណ្ឌិតប្រធានក្រុមប្រឹក្សា​ខេត្ត ជំរុញបែបនេះក្នុងឱ​កាសដំអញ្ជើញដឹកនាំប្រតិភូ ទស្សនកិច្ច​សិក្សាស្វែ​ងយល់ការដាំបន្លែ នៅឃុំស្វាយប្រ​ទាល ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែ​កុម្ភៈ​ ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិតប្រ​ធានក្រុមប្រឹក្សាខេត្ត បន្តថា ដើម្បីលើកកម្ពស់ជី​វភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់​បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុក​ដាក់ក្នុងការ រៀបចំផែនការក្នុ​ងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ ជាងនេះទៅ​ទៀតត្រូវស​ម្របសម្រួល​ស្វែងរកទី​ផ្សារជូន​បងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការគៀងគរក្រុមហ៊ុននានា ដើម្បីទិញនូវក​សិផល​របស់​បងប្អូនប្រជាកសិករផលិតបាននៅក្នុងសហគមន៍។

លោក ប៊ុនទួន ​ស៊ីម៉ូណា ប្រធានមន្ទីរក​សិកម្ម​ខេត្តកណ្ដាល បានឱ្យដឹងថា និងទូទាំងស្រុកស្អាងមាន ផ្ទៃដី​ដាំប​ន្លែចំនួន៨១៦៩ហិតា មានសហគមន៍ចំនួន១២សហគមន៍ ដែលក្នុងមួ​យថ្ងៃស្រុកស្អាងអាច​ផលិត​បន្លែជាមធ្យ​មបាន​ចំនួន១១៥តោន៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5580 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33074 នាក់
ខែនេះ :
239636 នាក់
3 ខែនេះ :
699129 នាក់
សរុប :
3635096 នាក់