ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
នគរបាលការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស និងការពារអនីតិជន បានបញ្ជូនជន​សង្ស័យ​ពាក់​ព័ន្ធក​រណី​នាំមនុស្សឆ្លង​ដែន ដោយខុស​ច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមា​នជ័យ
Wed,17 February 2021 (Time 02:07 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 4នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី​ ឌី សុជាតិ ស្នងការរង ទទួលផែនកា​រងារប្រឆាំ​ងកា​រជួញ​ដូរមនុស្ស និង​កា​រពារអនីតិជន ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ដោយមាន​បទបញ្ជាពី​លោ​ក​ឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ និងមាន​ការសម្រប​សម្រួល​ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នគរបាល​ស្រុក​ស្វាយចេក បានធ្វើកា​រឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ប៉ា សាមិត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ដោយពាក់​ព័ន្ធទៅ​នឹង​នាំមនុស្សឆ្លង​ដែនខុសច្បាប់​ទៅប្រទេសថៃ ត្រង់ចំណុច​ភូមិល្បើកស្វាយ (ដំណាក់កកោះ) ឃុំស្វា​យចេក ស្រុកស្វាយចេក ចំនួន​០២នាក់ប្តីប្រពន្ធ មានឈ្មោះនុត ​សាវណ្ណ អាយុ២៥ឆ្នាំ ជាប្តីនិង​ប្រពន្ធ​ឈ្មោះ​ វ៉ាន់ថា ស្រីមុំ អាយុ២​៥ឆ្នាំ គឺបំរុងឆ្លដែ​នទៅប្រទេសថៃ តាមរយៈមេ​ខ្សល់ ឈ្មោះ ប៊ុន ​ណយ​ ហៅ ទ្រី ភេទប្រុស រស់នៅ​ភូមិ​ចំការគ ឃុំស្វាយចេក ក្នុងតម្លៃ៤​.០០០បាត (ស្មើ១២​២​ដុល្លា) ក្នុង០១នាក់ ដល់គោល​ដៅទើប​ប្រគល់លុយ ពេលនោះ​ឈ្មោះប៊ុន ណយ ហៅទ្រី បានឌុបគេ​ទាំង០២នាក់ មកដាក់នៅ​ចំណុចភូមិ​ល្បើកស្វាយ ហើយនិយាយថា ចេញនៅ​ពេលយប់វេលាម៉ោង០១ ដោយដើរចម្ងាយ​៤គីឡូ​ម៉ែត្រ ទើបមា​នរថយន្តថៃមកយក។

ក្រោយពីនិ​យាយជា​មួយជនជា​តិថៃរួចឈ្មោះប៊ុន ណយ ហៅទ្រី ជិៈម៉ូតូចេញបាត់។បន្ទាប់​មកអ្នក​ទាំង០២នាក់​ប្តីប្រពន្ធឈ្មោះ​នុត សាវណ្ណ ជាប្តី និងប្រពន្ធ​ឈ្មោះ វ៉ាន់ថា ស្រីមុំ ត្រូវបានក​ម្លាំង​យោធា​កងល្បាត​ទី០៤ វរសេ​នាតូចលេខ៥០៣ បា​នជួបនិង​សួរនាំ បានដឹង​ពីហេតុការណ៍ហើយ ក៏ឲ្យអ្នក​ទាំង០២​នាក់ប្តីប្រពន្ធខ​លទូរស័ព្ទទាក់ទងទៅ​មេខ្សល់ឈ្មោះប៊ន ណយ ហៅ ទ្រី ឲ្យមក​យកពួកគេ ប៉ុន្តែ​មិនឃើញឈ្មោះ​ប៊ុន ណយ ហៅទ្រី តែបែរ​ជាឃើញឈ្មោះប៉ា សាមិត្រ ជិៈម៉ូតូមកយក ហើយ​ក៏កម្លាំង​យោធាកងល្បាតទី០៤ វរសេនាតូចលេខ៥០៣ ធ្វើការឃាត់ខ្លួន និងប្រគល់ឲ្យន​គរបាល​ស្រុកស្វាយចេក នៅវេលា​ម៉ោង១០និង២០នាទីយប់​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើការសួរនាំ និងឃាត់ខ្លួន​នៅវេលាម៉ោង១១​និង១៣នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅអធិការដ្ឋានន​គរបាល​ស្រុកស្វាយចេក។លុះនៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២១ នគរបាលការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស និងការពារអនីតិជន បានបញ្ជូនជន​សង្ស័យ​ពាក់​ព័ន្ធករណី​នាំមនុស្សឆ្លង​ដែន ដោយខុស​ច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមា​នជ័យ ដើម្បីចាត់ការតាមនិ​តិវិធីច្បាប់។

លោកឧត្តម​សេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ទៀតថា៖នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១នេះដែរ កម្លាំង​នគរបាល​ការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលរខ្មែរ ចំនួន០៥​នាក់(ប្រុស)​មកពី​ខេត្តកំពង់ធំ នៅចំណុចរង្វង់មូល​បឹងត្រកួន ក្នុងភូមិ​សាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុក​ថ្មពួក ពេលសួរនាំពួក​គេប្រាប់ថាទៅថៃ ហើយ​បានធ្វើការឃាត់ខ្លួន និង ផ្តល់ព័ត៌មាន​ឲ្យកម្លាំងអធិ​ការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក ចំពោះពលករទាំង០៥នាក់និង០២នាក់ប្តីប្រពន្ធ ត្រូវបានប​ញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ ល្ងាចថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០២១នេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5763 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33257 នាក់
ខែនេះ :
239819 នាក់
3 ខែនេះ :
699312 នាក់
សរុប :
3635279 នាក់