ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មេបញ្ជាការស្តីទី យោធភូមិភាគទី៥ ចុះពិនិត្យកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីធានាបានគ្មានការលួចឆ្លងដែនចូលមកកកម្ពុជា ដោយមិនបាន ធើ្វចត្តាឡីស័ក១៤ថ្ងៃ
Wed,17 February 2021 (Time 02:35 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 3នាក់)


ខេត្តបន្ទាយមានជ័យ៖​​ដើម្បីធា​នាបា​ន គ្មាន​ការ​លួចឆ្លង​ដែន​ចូលមកកម្ពុជា​ ពីសំណាក់​ប្រជាពលរ​ដ្ឋខ្មែរ ដោយ​មិន​បា​នធើ្វចត្តាឡីស័ក ​ឲ្យបា​នត្រឹមត្រូវ​តាម​ការណែនាំ​របស់ក្រសួង​សុខាភិបាល​ ដើម្បី​បញ្ជៀ​សកា​រឆ្លង​រីករាល​ដាល​នូវជំងឺកូវីដ​១៩ ក្នុង​សហកមន៍ និងក្រោយ​ពីទទួល​សា​រណែនាំ​ពីប្រ​មុខរា​ជរដ្ឋាភិបា​លកម្ពុជា ដើម្បី​ធ្វើការពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ពល​ករចំណាក់​ស្រុកខុស​ច្បាប់នោះ លោកឧត្តមសេនីយ៍​ទោ សេង ​ធារិន មេបញ្ជា​ការ​ស្តីទី យោ​ធភូមិ​ភាគទី៥ រួមដំណើរដោ​យ​លោក​អភិបា​លរងខេត្ត លោកឧត្តម​សេនី​យ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្នងកា​រដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តម​សេនីយ៍ត្រី បញ្ជាកា​រកង​រាជ​អាវុធហ​ត្ថខេត្ត លោកមេ​បញ្ជាការ កងពលតូចថ្មើរ​ជើងលេខ​៥១ លោក​អភិបាលក្រុងប៉ោយ​ប៉ែត អញ្ជើញ​ចុះត្រួតពិនិត្យពង្រឹង​ក​ងកម្លាំ​ងអន្តរា​គមន៍ រប​ស់​កងព​ល​តូចថ្មើរ​ជើង​លេខ​៥១ ដែល​កំពុង​ឈរជើង សហ​កា​រជាមួ​យ​កម្លាំង​ចម្រុះ​នៅតាមខ្សែប​ន្ទាត់ព្រំដែន​កម្ពុជា-ថៃ​។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ការចុះពិនិត្យនៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិប៉ោ​យប៉ែតនេះ ដោយ​បានស​ហកាជាមួយ​កងកម្លាំង​បីរួម​មានៈកងក​ម្លាំង​យោ​ធា កម្លាំងកង​រាជអាវុធហត្ថ កម្លាំងន​គរបាល គឺធ្វើទៅ​តាកកិច្ច​ព្រមព្រៀង​រវាងភាគីទាំ​ងពីរនា​ពេល​កន្លងមក ពោល​គឺធ្វើកា​រត្រួតពិ​និត្យកំដៅលើ​តៃកុង​រថយន្ត និងធ្វើការ​ពិនិត្យលើទ្រុងរថយន្ត ដែល​បាន​ដាក់ទំនិញ ដើម្បីការពា​រក្រែង​មាន​ការលួចបង្កប់ពលករឆ្លងដែនខុសច្បាប់។

ជាមួយគ្នានោះដែរលោក​ឧត្តម​សេនីយ៍ទោ សេង ធារិន មេបញ្ជាការ​ស្តីទី យោធភូមិភាគទី៥ បានដា​ក់​បទ​បញ្ជាដាច់ខាត​ដល់កងកម្លាំងទាំ​ងអស់ ត្រូវអនុវត្តបទបញ្ជាថ្នា​ក់លើ ម៉ឺងម៉ា​ត់បំផុត ដើម្បីធានា​បានគ្មាន​ការលួចឆ្លងដែនចូ​លដោយមិន​បានធើ្វចត្តាឡីស័ក គ្រប់បណ្តាគោលដៅ ត្រូវយ​កចិត្ដទុក​ដាក់ រឹតបន្តឹង និងល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមាន​ប្រជាពលរដ្ឋឆ្លងដែន គេសវេ​ស​ធ្វើ​ចត្តាឡីស័កដា​ច់ខាត​ នៅតាម​គោលដៅ​ដែលទទួលខុសត្រូវ។ពិសេសរក​ឱ្យ​ឃើញនូវ​មេខ្យល់​លួច​នាំប្រ​ជាពលរដ្ឋខ្មែរ ចូលតា​មគ្រប់រូប​ភាព ដើម្បីចា​ត់​វិធាន​ការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5432 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
32926 នាក់
ខែនេះ :
239488 នាក់
3 ខែនេះ :
698981 នាក់
សរុប :
3634948 នាក់