ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រជាព​លរដ្ឋរស់​នៅ​ភូមិគីឡូម៉ែ​ត្រលេខបួន ក្រុងប៉ោ​យប៉ែត ប្រត្តិកម្មទៅ​លើលោក​ឧត្តមសេនីយ៍​ត្រី អ៊ុំ សុផល ស្នង​ការ រង​ខេត្តបន្ទាយមានជ័យ រឿងកាយផ្លូវ​ដាក់​លូ និង​បិតមិន​ឲ្យពលរដ្ឋ​ធ្វើដំ​ណើរ​បា​ន
Wed,17 February 2021 (Time 12:08 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 84នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីលោក​ឧត្តមសេនីយ៍​ត្រី អ៊ុំ សុផល ស្នង​ការរង​ ទទួលផែនការងារន​គរបា​លការពារព្រំដែនគោក នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជា​គ្រឿងចក្រកាយ​ផ្តាច់​ផ្លូវ​ ដែលប្រជាពលរដ្ឋ​​ចំនួន១​០គ្រួសារ រស់នៅភូមិគីឡូម៉ែត្រលេខ​បួន សង្កាត់ផ្សារកណ្តាល​ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ​ អះអាង​ថា ជាផ្លូវដែ​លពួកគាត់​ធ្វើដំណើ​រចេញចូល​ជាច្រើនឆ្នាំកន្លង​មក ដើម្បី​ដាក់​ប្រព័ន្ធ​លូ​រំដោះទឹកនោះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋបានលើក​គ្នាទៅសា​លាក្រុង​ក្នុងគោលបំណងសុំការអន្តរាគមន៍ពីលោកអភិបាលក្រុង តែដោយសារនៅសា​លាក្រុង កំពុងតែរវល់ប្រជុំ ក៏បកមកទីតាំងមានទំនាស់នៅចំណុច​ខាងក្រោយសាលាក្រុង ស្ថិត​នៅក្នុង​ភូមិ សង្កាត់ខាងលើ ក៏ស្រាប់តែ​មានការផ្ទុះ​សារាយគ្នា​ដោយពាក្យសម្តី​រវាងពលរដ្ឋ និងលោក​ឧត្តមសេ​នីយ៍​ត្រី អ៊ុំ សុផល តែម្តង។ ​

បើតាមប្រជាពលរដ្ឋបាន​ឲ្យដឹងថា តាំងពីពួកគាត់​ឈានជើងម​ករស់នៅកន្លែងនេះ គឺមាន​ផ្លូវ​ដើរ​និ​ង​បើក​រថយន្ត​​បាន​ពីផ្លូវ​ជាតិលេ​ខ៥ រហូតដល់​សា​លារៀន និងព្រ​លានយ​ន្តហោះ​សម្រាប់ថ្នាក់ដឹ​កនាំ​ចត​ទៀតផង ទើបតែពេ​លនេះបែជាលោក​ឧត្តមសេ​នីយ៍​ត្រី អ៊ុំ សុផល បញ្ជា​ឲ្យគ្រឿង​ចក្រមកកា​យ​ផ្តាច់​ផ្លូវ​ដាក់លូ នឹកគ្រោង​បាំងរ​បមិន​ឲ្យធ្វើ​ដំណើរបា​នទៀត​ផង ជាហេ​តុធ្វើ​ឲ្យពួកគាត់មិនសុខចិត្ត​ក៏​ស្វែង​រក​ការ​អន្តរាគមន៍ពី​លោកអភិបាលក្រុងតែម្តង។ជាមួយគ្នា​នោះដែ​រពួក​គាត់​បានស្នើសុំ​ឲ្យ​លោក​អ​ភិ​បាលក្រុង ជួន​សម្រួល​ឲ្យ​ពួកគាត់បា​នផ្លូវ​ធ្វើដំ​ណើរដូចដើម​វិញ។​

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ លោក​ឧត្តមសេ​នីយ៍​ត្រី អ៊ុំ សុផល បានធ្វើ​ការច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់ដោ​យគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ។លោកបញ្ជាក់ថា ដីនេះគឺ​លោកបានទិញ​ពី​រដ្ឋ​ និងប៉ូលី​សក្នុង​ខេត្តចំនួន​៥នាក់ ដែល​ពួក​គាត់​បា​នមក​ពី​ការបែ​ងចែក​ពីអង្គ​ភាព ​ហើយ​ពួ​ក​គា​ត់​សុទ្ធ​តែ​​នៅ​មាន​ជីវិត​នៅឡើយ បើ​ចង់ដឹង​ច្បាស់អាច​សួរនាំ​បាន​។លោកបញ្ជាក់ទៀតថា ដីនេះនៅ​ក្នុង​ប្លង់​ទទឹង៦០ម៉ែត្រ តែបច្ចុប្បន្នវាស់​ជាក់ស្តែនៅ​សល់​តែ៥៦ម៉ែត្រ​តែប៉ុណ្ណោះ បើ​សិន​ជា​ពួកគាត់​នៅ​តែ​បន្តទាមទា​ខុសរឿង​លោក​នឹង​​ដាក់ពាក្យបណ្តឹង និងឲ្យជំនាញសូរិយោដី​បោះបង្គោល​យកម​កវិញ​ឲ្យគ្រប់ចំនួន​។

លោក សួន ចំរើន រស់នៅក្បែ​កន្លែងកើ​តហេតុ បានអះអាងថា ខ្លួន​រស់​នៅ​ក្បែលើ​ចំណុច​ដីខាង​លើ​នេះ​ជិត៣០ឆ្នាំមកហើយ ពីដើមចំ​ណុចនេះគ្មានផ្លូវទេ មាន​តែផ្លូវ​ថ្មើរជើ​ងដើរតែប៉ុណ្ណោះ។

បើ​តាមប្រភពបញ្ជាក់ថា ដីនៅ​ទីតាំងខាងលើនេះពីដើ​ម​ជា​ដីបឹងអូរ របស់​រដ្ឋតែប៉ុណ្ណោះ ក្រោយ​មកក៏​មាន​ការទិញតពីរដ្ឋ ចា​ក់ដីលប់បឹងធ្វើ​ជាភោ​ជនីដ្ឋា​ន​សម្រាប់ជួល​ក្នុង​កម្មវិធីផ្សេងៗរហូតបច្ចុប្បន្ននេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11715 នាក់
ម្សិលមិញ :
5448 នាក់
សប្តាហ៍នេះ :
37276 នាក់
ខែនេះ :
259363 នាក់
3 ខែនេះ :
662893 នាក់
សរុប :
4516371 នាក់