ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ក្រុមប្រឹក្សា​ខេត្តរៀមរាប វាយតម្លៃខ្ពស់​ ចំពោះសមិទ្ធផលសម្រេចបាន​ក្នុងឆ្នាំ២០២០ ជាពិសេស​ការ​ដោះស្រាយ​ផលប៉ះពាល់ផ្លូវ៣៨ខ្សែ និងការទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩
Sat,09 January 2021 (Time 04:39 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 19នាក់)


ខេត្តសៀមរាប​៖កិច្ចប្រជុំសាមញ្ញ​លើកទី២០ រ​បស់ក្រុម​ប្រឹក្សា​ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២​០២១ នៅបន្ទប់​ប្រជុំធំ​សា​លាខេត្ត​សៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធា​នក្រុម​ប្រឹក្សា​ខេត្ត​សៀម​រាប​ស្តីទី និងឯ​កឧត្តម ទៀ សីហា​ អភិបាល​នៃគណៈ​អភិបាលខេត្ត ដែល​មាន​ការ​ចូលរួមពី​ឯ​កឧត្តម លោកជំទាវ ​ជាសមាជិ​ក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈ​អភិបា​លខេត្ត ថ្នាក់​ដឹ​កនាំមន្ទីរ នាយ​ករដ្ឋបាល​សាលា​ខេត្ត នាយក​ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការ មេបញ្ជាកា​រ និងរដ្ឋបាល​ក្រុង បានពិនិត្យ ពិភាក្សា និងអនុម័ត​លើរបៀបវារៈ នៃកិច្ច​ប្រជុំ​ចំនួ​ន០៦​ដោយបានលើកឡើង​នូវបញ្ហាមួយចំនួន​ពាក់ព័ន្ធនឹងហេដ្ឋារ​ចនាសម្ព័ន្ធ ក្រោមការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិអប្សរា គំនូសផ្លូវដែលសាងសង់រួច ភ្លើងបំភ្លឺសាធារណៈ សំណង់ សណ្តាប់​ធ្នាប់សាធា​រណៈ និងគម្រោងផ្សេងទៀតដែលបានសិក្សារួច។

បន្ទាប់ពីការ​លើក​ឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម អភិបាលខេត្ត និងមន្ទីរជំនាញ​បានធ្វើការ​ឆ្លើយបំភ្លឺ​ជូនអង្គប្រជុំផ​ងដែរ។ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគ​ណៈអភិ​បាល​ខេត្តសៀមរាប បានធ្វើការថ្លែង​អំណរគុណ​ចំពោះទឹក​ចិត្តបងប្អូន​ប្រជាព​លរដ្ឋក្នុង​ក្រុងសៀមរាប ជាពិសេ​សបងប្អូន​មានលំនៅដ្ឋាននៅតាមដងមាត់ស្ទឹងសៀមរាប បានសហការ និងបានស្ម័ត្រចិ​ត្តក្នុង​ការរុះរើលំនៅដ្ឋា​នរប​ស់ខ្លួនទៅកាន់ទីកន្លែងថ្មី និង បងប្អូនប្រជា​ពលរដ្ឋដែលបា​នធ្វើការរុះរើលំ​នៅដ្ឋាន និងរបងដែ​លបានប៉ះពាល់ ក្នុងការចូលរួម​អភិវឌ្ឍន៍ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប។

ឯកឧត្តមក៏បានគូសបញ្ជាក់​ផងដែរថា អាជ្ញាធរខេត្ត បានសម្របសម្រួល និងពន្យល់​ឲ្យបងប្អូន​ដែលមានកា​រប៉ះ​ពាល់ផ្លូវទាំង៣​៨ខ្សែក្នុងក្រុង សៀមរាបអនុវត្តទៅតា​មជើងម៉ែត្រដែលបានកំណត់។

ក្នុងនោះ​ឯកឧត្តមក៏បានដាក់នូវ​បញ្ជាមួយចំនួនដល់អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ​ដល់បង​ប្អូនប្រ​ជាពលរដ្ឋនៅថ្ងៃខាងមុខ​នេះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នឹងមានការប្រែប្រួល​អាកាសធាតុចុះ​ត្រជាក់ខ្លាំង ស្របពេលដែលនៅប្រទេស​ជិតខាង ដែលកំពុងផ្ទុះនូវជម្ងឺកូវិដ១៩ អាជ្ញាធរ​មូល​ដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការគ្រប់​គ្រងឲ្យខាង​តែបាន ចំពោះបងប្អូនព​លករដែលវិល​ត្រឡប់មកពី​ក្រៅប្រទេស គឺត្រូវតែ​ចូលទៅធ្វើចត្តាឡីស័ក មិនឲ្យថ្លោះធ្លោយឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13608 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
65080 នាក់
ខែនេះ :
266465 នាក់
3 ខែនេះ :
629371 នាក់
សរុប :
3394354 នាក់