ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសាខាទី១៦ របស់ក្រុមហ៊ុន ខេ០១ រៀល អ៊ីស្ទែត អិលធីឌី សាខាខេត្តកណ្ដាល
Sat,09 January 2021 (Time 02:05 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 18នាក់)


ខេត្តកណ្តាល៖ក្នុងពិធីសម្ភោធសាខាទី១៦ របស់ក្រុមហ៊ុន ខេ០១ រៀល អ៉ីស្ទែត អិលធីឌី សាខាខេត្តកណ្ដាល ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់បណ្ដា ក្រុមហ៊ុន អាជីវករ គ្រប់ប្រភេទដែលមានបំណងមកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាល អញ្ជើញមកដាក់ពាក្យធ្វើការវិនិយោគ ហើយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់សូមស្វាគមន៍ ព្រោះថាខេត្តកណ្ដាលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្ថែមសក្ដនុពលក្នុងការអភិវឌ្ឍ និងរីកចម្រើនក្នុងខេត្តបន្ថែមទៀត។

ក្នុងនោះលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន ខេ០១ រៀល អ៉ីស្ទែត អិលធីឌី ដែលបានបង្កើតសាខានៅក្នុងខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13776 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
65248 នាក់
ខែនេះ :
266633 នាក់
3 ខែនេះ :
629539 នាក់
សរុប :
3394522 នាក់