ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កម្លាំង​ប៉ុស្តិ៍នគរ​បាលរដ្ឋបា​លត្នោតជុំ ឃាត់ខ្លួនជន​សង្ស័យ១នាក់ រួមទាំងថ្នាំញៀនចំនួន​៥កញ្ចប់
Sat,09 January 2021 (Time 05:25 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 73នាក់)


ខេត្តពោធិ៍សាត់៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ​បាលត្នោតជុំ សហការណ៍​ជាមួយក​ម្លាំងផ្នែកនគ​របាល​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយលោកវរៈសេនីយ៍ត្រី យិន ឈិនហាក់ នាយប៉ុស្ដិ៍នគរបាល បា​ន​ចុះ​ប្រតិបត្តិការបង្ក្រាប ករណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន នឹង​ឃាត់​ខ្លួនបានជនសង្ស័យ១នាក់ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំ​ណុ​ចផ្ទះជ​នសង្ស័យ​ឈ្មោះជ័យ សំរិទ្ធ ​ស្ថិត​នៅភូមិជ័រម្គាន់ ឃុំត្នោត​ជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបាន​ឲ្យដឹងថា​ ជនសង្ស័យមា​នឈ្មោះ ជ័យ សំរឹទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខ​របរមិនពិតប្រាកដ កំរិតវ​ប្ប​ធម៌ថ្នាក់ទី២ ប្រពន្ធឈ្មោះ សើន រី អាយុ២៥ឆ្នាំ មុខរបរក​សិករទី​លំនៅបច្ចុប្បន្នភូ​មិជ័រម្គាន់ ឃុំ​ត្នោត​ជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។វត្ថុតាងដកហូតបានរួមមាន៖
ម្សៅ​ក្រាមពរណ៏សថ្លាសង្ស័យថា មានសាធាតុញៀនចំនួន០៥កញ្ចប់ ធំ១កញ្ចប់ទម្ងន់៩.៩៣ក្រាម ២,លុយដុល្លា១០$ ,ទូរស័ព្ទ០៣គ្រឿង,លុយខ្មែរ២៥២៥០០៛,កាំភ្លើងខ្យល់០៣ដើម,​កាបូបស្ពាយ​ចំហៀង,កាបូបដៃ១,ថង់ប្លាស្ទិកសំរាមច្រកថ្នាំញៀន១ចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានន​គរបាលស្រុកក្រគរ ដើម្បីចាត់ការ​ទៅតាមនិ​តិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួន​ថៅកែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់ស្ពាន​ព្រែក​សំរោងម្នាក់ បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14714 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66186 នាក់
ខែនេះ :
267571 នាក់
3 ខែនេះ :
630477 នាក់
សរុប :
3395787 នាក់