ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បុរសពិការស្វិតជើង ចិញ្ជឹម​កូន​៦នាក់ក្នុងបន្ទុក បោះ​បង់​អាជីពជា​អ្នកសុំ មកលក់​ដូរ​បន្តិ​ចបន្តួចនៅ​លើចិ​ញ្ជើម​ផ្លូវ​ជាតិ​លេខ​៥​ ខាង​មុខ​អាង​អូរខៃដ​ន មហមហាកំសត់ដើម្បីក្រពះ
Thu,07 January 2021 (Time 11:22 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 41នាក់)


ខេត្ត​ប​ន្ទាយ​មាន​ជ័យ​៖ពិតជាកំសត់ខ្លាំ​ង​ណាស់ បុរ​សពិ​កា​រស្វិត​ជើង លះ​បង់​អាជីព​សុំ(ទាន)​មកអង្គុ​យ​នៅ​លើរ​ទេះរុញ ​លក់​ដូរដូចជាៈទឹកសុទ្ធ,ប្រេងក្រឡា,បារី និង​ភេជ្ជៈ ពី​នាក់កូន​នៅ​លើ​ចិញ្ជើមផ្លូវ​ជាតិ​លេខ៥ ខាង​មុខ​អាង​អូរខៃដ​ន ព្រំប្រទល់​សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​និមិត្ត ​ក្រុងប៉ោ​យប៉ែត​ ខេត្ត​បន្ទា​យមានជ័យ ដើ​ម្បី​ចិញ្ចឹមជី​វិត​និង​គ្រួ​សារ។

បុរសពិការស្វិត​ជើងមាន​ឈ្មោះ​ម៉ៅ រ៉ូ អាយុ៣៧ឆ្នាំ ​រស់នៅភូមិអូរ​អំពិល ឃុំទួលពង្រ ​ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មានប្រពន្ធ​និងកូនចំនួន៦​នាក់នៅក្នុងបន្ទុក។


បុរសពិការស្វិត​ជើងមាន​ឈ្មោះ​ម៉ៅ រ៉ូ បាននិយាយថា ខ្លួនពិការ​ស្វិតជើងតាំង​ពីអាយុ​៦ឆ្នាំមកម្លេះ មូ​ល​ហេតុ​ដែលប​ណ្តាល​ឲ្យ​ខ្វិនគឺផ្តើមចេញពីគ្រុនក្តៅចាក់ថ្នាំ​។

បុរសពិកាខាងលើបញ្ជាក់ថា ក្រោយពីខ្លួន​បានសាងអនាគត់ជាមួយប្រពន្ធ​ រហូតមានកូន​ ខ្លួនក៏បាន​ប្រកប​មុខរប​ដើរ​ដាក់​មោង បង្កៃនៅតាម​បឹង បន្ទាប់ម​កកាល​ពី​៥ឆ្នាំមុនខ្លួន​បានទៅ​សុំ​លុយគេ​នៅ​ឯ​ប្រទេសថៃ ដោយ​សារកា​រសុំ​នោះ​មាន​ការ​លំបាក ដោយខ្លះ​គេអា​ណិត​ ខ្លះ​គេរិះគន់ ទើបថ្ងៃមួយ​ប៉ូ​លីស​ថៃបាន​ចាប់បញ្ជូនម​កស្រុកវិញ ក៏ស​ម្រេចប្រ​កបមុខរប​ជាអ្នក​រើស​អេតចាយ​បាន​កំរ៉ៃក្នុងមួយ​ថ្ងៃ​បាន៥​០០០(ប្រាំពាន់)ទៅ៦០០០(​ប្រាំមួយពាន់រៀល) ចាយ​មិន​គ្រប់​ ទើប​បានចាប់​យកមុខរបលក់​ដូចជាៈទឹកសុទ្ធ,ប្រេងក្រឡា,បារី និងភេជ្ជៈ រហូតម​កដល់ពេលនេះ រកចំណូល​មួយ​ថ្ងៃបាន​១ម៉ឺន ទៅ២​ម៉ឺនរៀលប៉ុណ្ណោះ​ រីប្រពន្ធ ត្រូវ​សម្រា​ក​ពីការងារកម្មករសំណង់ទៀត ដោ​យសារ​តែប្រទេសជួប​វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យជីវភាពកាន់តែពិបាកទៅៗ នេះកូនៗមិនទាន់ចូលរៀនផងដោយសា​ជំងឺកូវីដ​ បើមិនអញ្ជឹងទេមិនដឹងទៅជាយ៉ាងនានោះទេ។

ការលក់ដូរនៅលើចិញ្ជើម​ផ្លូវនេះ គឺប្រថុយនឹងគ្រោះថ្នាក់ណាស់ តែមិនដឹងធ្វើយ៉ាងមិច បើសិនជា​ការលក់កាក់គបបានដើមទុន ខ្លួននឹងទៅប្រក​មុខរបចិញ្ជឹមត្រីវិញ។ដូច្នេះលោកបានស្នើ​ឲ្យ​សប្បុរស​ជន​ជួយដ​ល់គ្រួរ​សា​ររបស់ខ្លួន ​ឲ្យរួចផុត​ពីកា​រលក់ដូរនៅ​លើ​ចិញ្ជើម​ផ្លូវនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13548 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
65020 នាក់
ខែនេះ :
266405 នាក់
3 ខែនេះ :
629311 នាក់
សរុប :
3394294 នាក់