ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្តកំពត ទទួលអំណោយសម្ភារៈឧបករណ៍ស្វ័យ​ប្រវត្តិ​វាស់កំដៅ និងបាញ់​ទឹកអាកុល​ ពីក្រុមហ៊ុន(Prudential) សម្រាប់បង្កា​រ​ទប់ស្កាត់ជំងឺកូវីដ១៩
Thu,07 January 2021 (Time 10:26 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 19នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្តកំពត​ នៅរសៀលថ្ងៃទី៦​ ខែមករា ឆ្នាំ២០២១ ទទួល​អំណោ​យសម្ភារៈ​ឧបករណ៍​សម្រាប់វាស់កំដៅ និងបាញ់ទឹកអាកុលស្វ័យប្រវត្តិ ចំនួន៩៩គ្រឿង ពី​ក្រុម​ហ៊ុន (Prudential)ព្រូដិន​សល (ខេមបូឌា ) ឡាយហ៍ អឹសូរិន​ស៍ស​ ម្រាប់​បម្រើឱ្យគោល​ដៅ​សកម្មភាព និងរួមចំណែកក្នុងកា​របង្ការទប់ស្កាត់ជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ​ឯកឧត្តម​ ជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា ក្រោយពី​មានការផ្ទុះ​ឡើងនូវ​ជំងឺកូវីដ១៩ នៅក្នុងទូទាំងពិភពលោកក៏ដូចជា នៅក្នុងកម្ពុជាយើងនាឆ្នាំ២០២០ កន្លងទៅនេះ។ រដ្ឋបា​លខេត្តកំពតតែ​ងមានសប្បុរសជនជាច្រើន​បាននាំនូវ អំណោយសប្បុរសធម៌ ប្រកបដោ​យទឹកចិត្ត​សទ្ធា ជ្រះថ្លា រួមមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងព្រះសង្ឃ ពិសេសបណ្ដាក្រុមហ៊ុននានា តែងតែបាននាំមកនូវ សម្ភារៈ ថវិកា ជូនដល់រ​ដ្ឋបាល​ខេត្តកំពត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដូចជារដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីត១៩ជាបន្តបន្ទាប់ដែលខេត្តកំពត។

ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំ​ណោយ សម្ភារៈឧបករណ៍ទាំង​អស់ខាងលើនេះពិត​ជាមានសារៈ​សំខាន់ ពិសេស តាមរយៈអំណោយសម្ភារៈឧបករណ៍ ដែលមានលក្ខណៈស្វ័យ​ប្រវត្តិទំនើបនេះ។

ឯកឧត្តមអ​ភិបាលខេត្តបានបញ្ជាក់បន្ថែមថា សម្ភារៈទាំងនេះនឹងប្រគល់ជូន ដល់មន្ទីរអប់រំយុវជននិ​ងកីឡាខេត្ត សម្រាប់ បែងចែកបន្ត​ដល់សាលាបឋមសិក្សា តាមបណ្ដាក្រុង ស្រុកទាំង៨ ដែលមាន​ចំនួន៩៩ សាលា ក្នុងគោលដៅ រួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួន​ថៅកែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់ស្ពាន​ព្រែក​សំរោងម្នាក់ បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14714 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66186 នាក់
ខែនេះ :
267571 នាក់
3 ខែនេះ :
630477 នាក់
សរុប :
3395775 នាក់