ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំពិភាក្សា ​លើគម្រោងរៀបចំ កែលម្អរសួនកុមារ និង​កន្លែង​កំសាន្ត ក្រុងកំពង់ចាម
Thu,07 January 2021 (Time 09:42 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


ខេត្តកំពង់ចាម៖ដើម្បីលើកម្ពស់សោភណ្ឌភាពក្រុង និងរៀបចំទីតាំង សម្រាប់ការកំសាន្ត របស់ប​ងប្អូន​ប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ចាម ដើម្បីធានាបាន​ផាសុភាព សោភណ្ឌភាព និងសុវត្ថិភាព ឱ្យ​សាក​សម​នឹងជ័យលាភីរំដួល៣ទង របស់ក្រុងកំពង់ចាមផ​ងនោះនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២​០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹក​នាំប្រជុំពិ​ភាក្សា​លើ​គម្រោង​រៀប​ចំកែលម្អ​រសួន​កុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួម ពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធា​នមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរក្រុង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ និងម្ចាស់​គម្រោង​អភិវឌ្ឍន៍ ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដោយសារ​មើលឃើញ អំពីសក្តានុព​លរបស់ទីតាំង​ខាងលើរដ្ឋបាល ខេត្តកំពង់ចាម បានស្វែង​រកដៃគូ សម្រាប់ការអភិវឌ្ឍសួននេះ ឱ្យមានសោ​ភណ្ឌភាព ជាទីកន្លែងកំសាន្ត សម្រាប់ប្រជាពលរដ្ឋទូទៅ។

គួសបញ្ជាក់ថា គម្រោងកែលំអរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម គឺបានអនុញ្ញា​តឲ្យម្ចាស់​គម្រោងទទួល​បានសិទ្ធិ ពីរដ្ឋបាលខេត្ត និងរៀបចំធ្វើការអ​ភិវឌ្ឍ លើទីតាំងនេះ ដោយក្នុងនោះមាន ៖
-គម្រោងអភិវឌ្ឍ និងរៀបចំសួនច្បារ ក្នុងបរិវេណសួនកុមារ
-សាងសង់របងដែកព័ទ្ធជុំវិញ
-សាងសង់​ខ្លោងទ្វារ ច្រកចេញចូលចំនួន ២កន្លែង
-រៀបចំដាំ​ផ្កាលម្អព័ទ្ធជុំវិញ ខាងក្នុងរបងដែក
-សាងសង់អគារ សម្រាប់ការផ្លាស់ប្តូរសម្លៀកបំពាក់
-សាងសង់អាគារអាហារដ្ឋាន និងមីនីម៉ាត
-រៀបចំក្រាលការ៉ូឡា ឬការ៉ូជុំវិញបរិវេណទីតាំងកំសាន្ត
-សាងសង់បង្គន់អនាម័យស្តង់ដារ
-រៀបចំប្រព័ន្ធលូ ក្នុងបរិវេណសួនកំសាន្ត
-រៀបចំប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និងភ្លើងបំភ្លឺ នៅពេលយប់
ដោយ​ឡែក បន្ទាប់ពីបានពិ​និត្យ និងពិភាក្សាលើគម្រោងប្លង់ និងខ្លឹមសារ នៃកិច្ចសន្យា ឯកឧត្តម អភិបាលខេត្ត បានណែនាំម្ចាស់​គម្រោង ធ្វើការកែសម្រួលទៅ​តាមការចូលរួម​មតិយោបល់ ពីសំណា​ក់មន្ទីរ ជំនាញ និងអាជ្ញាធរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14702 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66174 នាក់
ខែនេះ :
267559 នាក់
3 ខែនេះ :
630465 នាក់
សរុប :
3395448 នាក់