ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាចំនួន៨០លានរៀល​ ជូនដល់​កម្មវិ​ធីរត់​ដើម្បី​មនុស្សធ​ម៌ជា​មួយ​សាយ ដើម្បីជួយ​រៃអង្គាស​ថវិកាស​ម្រាប់​ជួយ​មន្ទីរ​ពេទ្យកុមា​រអង្គរ
Thu,07 January 2021 (Time 08:56 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 24នាក់)


ខេត្តកណ្តាល៖លោក គីម រិទ្ធី អភិបាលរ​ងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១ បា​ននាំ​យក​ថវិការបស់ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈខេត្តកណ្ដាល ចំនួន៨០លានរៀល ជូន​ដល់កម្មវិធី​រត់ ដើម្បីមនុស្សធម៌​ជាមួយសាយ ដើម្បីជួយរៃ​អង្គាសថវិកា​សម្រាប់​ជួយមន្ទីរ​ពេទ្យកុមា​អង្គរចំនួន៦​០លានរៀល និងជួយដល់កុមា​រអូទីស្សឹមចំនួន២០លានរៀលផងដែរ។

យុទ្ធនាការរត់ ដើម្បីមនុស្សធម៌ជាមួយ​សាយ មានគោលបំណងចម្បង ជួយទ្រទ្រង់ថ​វិកាដល់ដំ​ណើរ​ការរប​ស់មន្ទីរពេទ្យកុមាអង្គរ ដែលផ្តល់សេ​វាសុខភាពសម្រាប់​កុមារកម្ពុជា ដោយមិន​គិតថ្លៃក្នុង​ក្រុងសៀមរាប ដែលកំពុង​ខ្វះថវិកា ដើម្បីថែរក្សា និងព្យាបាលសុខភាពកុមារកម្ពុជា។

ក្នុងឱកាសនោះលោក គីម រឹទ្ធី អភិបាល រងខេត្តកណ្តាល ក្នុងនា​មឯកឧត្តមអភិបាលខេត្ត បានមា​នប្រសាសន៍ថា ឯកឧត្ដមមានសេចក្ដីរីករាយចំពោះ កម្មវិធីមនុស្ស​ធម៌នេះ ដែលយុវជនកម្ពុជាយើង ចេះប​ណ្ដុះគំនិត ក្នុង​ការបំផុសស្មារតីឱ្យយុវជន ប្រជាពលរដ្ឋ និងយុវជ​នជំនាន់ក្រោយ ចូលរួមកា​រងារសង្គម ដោយនាំគ្នាគោរព​ច្បាប់ចរាចរណ៍ ចូលរួម​ថែរក្សាអនាម័យ បរិស្ថាន ដើម្បីសុខភាព និង​ការអភិវឌ្ឍសង្គមជាតិយើងឱ្យរីកចំរើនជឿនលឿន៕

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14714 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66186 នាក់
ខែនេះ :
267571 នាក់
3 ខែនេះ :
630477 នាក់
សរុប :
3395523 នាក់