ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២០
Wed,06 January 2021 (Time 08:47 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 37នាក់)


ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្តកណ្ដាល ប្រចាំឆ្នាំ២០២០ នៅរ​សៀល​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តក​ណ្ដាល បានសំដែងនូវការ​កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជុំវិញខេត្ត ជាមួ​យអាជ្ញាធរក្រុង-ស្រុក និងមាន​សាមគ្គីភាពគ្នាបានយ៉ាងល្អ ក្នុងការអនុវត្ត​នូវគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល និងការអនុវត្តនូវ​ផែនការយុទ្ធសាស្ត្ររបស់ខេត្តនាពេលកន្លងមក។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាល​ខេត្ត ក៏បាន​ជំរុញដល់​អាជ្ញាធរក្នុងស្រុក​-ក្រុង និង​មន្ទីរអង្គ​ភាព​ពាក់ព័ន្ធ ត្រូវបន្ត​ខិតខំ​ដោះស្រាយបញ្ហាទំនាស់ដីធ្លីនានា ដែលនៅមាន​សេសសល់​ក្នុងភូមិសា​ស្រ្ត​ខេត្ត​កណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្តចុះ​ដល់​មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីយល់ច្បា​ស់ពីតម្រូវការ​ចាំបាច់រប​ស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវកែប្រែឥ​រិយាប​ថពីអ្នក​គ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការ​ឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ។ត្រូវខិតខំបង្ក្រាបល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើ​តមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:ការអនុវត្តនូវគោលនយោបាយ"ភូមិ ឃុំ មានសុវត្ថិភាព" និងចូលរួមបង្ការ និងទប់​ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួន​ថៅកែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់ស្ពាន​ព្រែក​សំរោងម្នាក់ បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14714 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66186 នាក់
ខែនេះ :
267571 នាក់
3 ខែនេះ :
630477 នាក់
សរុប :
3395691 នាក់