ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកឧត្តម​សេនីយ៍​ទោ ស្នងការនគរបា​ល​ខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និង​នាំយ​កអំ​ណោយផ្តល់ជូនកម្លាំង​ដែលឈរជើងការពារសន្តិសុខ សុវត្ថិភាព នៅតាម​មណ្ឌល​ចត្តាឡី​ស័ក​ទាំង​៣ ក្នុងក្រុងប៉ោយប៉ែត
Wed,06 January 2021 (Time 07:36 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ៖​នៅថ្ងៃ០៦ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គ​របាលខេត្តបន្ទា​យមា​នជ័យ រួម​លោកឧត្តមសេនីយ៍ស្នងការរង លោក អធិការនគ​របាលក្រុង​ប៉ោយប៉ែត និ​ងសហការី បាន​អញ្ជើញចុះពិនិត្យ សួរសុខទុក្ខ និងនាំយកអំ​ណោយចែ​កជូនដល់ក​ម្លាំង​ដែលឈរជើង​នៅតា​មមណ្ឌលចត្តាឡីស័ក​ទាំង៣ ក្រុងប៉ោយ​ប៉ែត ដើម្បី​ការពារសន្តិសុខ សុវ​ត្ថិភាព។

អំណោយដែលត្រូវ​ផ្តល់ជូនក្នុងមួយមណ្ឧល​ទទួលបាន អង្ករ ៥០គីឡូ , ទឹកសុទ្ធ ២០យួរ , មី ១កេសធំ និងថវិកាចំនួន៥០ម៉ឺនរៀល និង​ជូនកម្លាំងក​ងរាជអាវុធហត្ថក្រុង១០ម៉ឺនរៀល កម្លាំង​យោធា១០ម៉ឺ​នរៀល កម្លាំងប្រជាការពារភូមិ ១០ម៉ឺនរៀល ដែលប្រចាំការ នៅតា​មមណ្ឌល​ចត្តាឡីស័កមានមណ្ឧល មន្ទីពេទ្យបង្អែកក្រុង ​មណ្ឧលសុខភាពប៉ោយប៉ែត និងវិទ្យាល័យនិមិត្ត ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើពី ឯកឧត្តម នាយ​ឧត្តមសេ​នីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាល​ជាតិ ដល់កម្លាំង​ទាំង​អស់ ត្រូវថែទាំសុខភាព គោរពតា​មការណែនាំរបស់​ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13752 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
65224 នាក់
ខែនេះ :
266609 នាក់
3 ខែនេះ :
629515 នាក់
សរុប :
3394498 នាក់