ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល
Tue,07 December 2021 (Time 08:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)


កណ្តាល៖នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានចូលរួមជាអធិបតីភាពភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង ព្រះអង្គ ណុប ចាន់ឌី ព្រះចៅអធិការវត្ត សាលាអណ្តែត សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលស្រុក សមាជិកសមាជិកា ស្រុក ឃុំ និងកងកម្លាំងទាំងបី។

ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកមាន ប្រសាសន៍សង្កត់ធ្ងន់ផងដែរថាលោកគាំទ្រនូវបេក្ខភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ហើយលោកក៏បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ខដែលនៅក្រៅប្រទេស ដែលជាសមាជិកគណៈ បក្សប្រឆាំងពីមុន រួមទាំងមានទោសទណ្ឌផងនោះ អាចចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជាចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត ដោយគ្មានការចាប់ចង ចោទជាទោសទណ្ឌនោះទេ។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោក៏បានមានប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងឱកាសនោះផងដែរ ថា <<ក្នុងនាមខ្ញុំបាទជាមន្ត្រីវ័យក្មេង ខ្ញុំធ្វើតែអំពើល្អទេ ហើយខ្ញុំមិនធ្វើរឿងថោក ទាប ទុច្ចរិតណាមួយដែលនាំបញ្ហាជូនប្រជាជន ដែលនាំបញ្ហាឲ្យថ្នាក់ដឹកនាំ ហើយខ្ញុំគាំទ្រពេញទំហឹងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត>> ហើយឯកឧត្តមក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនិងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏សែនឧត្តុងឧត្តមនេះផងដែរអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា លី សាម៉េត និងឯកឧត្តម ដួង តារា បានចូលជាបច្ច័យសម្រាប់ វត្តសាលាអណ្ដែត ចំនួន ៣០០០០ ដុល្លាអាមេរិក សម្រាប់កសាងនូវសមិទ្ធផលនានានៅក្នុងវត្ត និងចែកជូនជាអំណោយជូនសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋចំនួនជាង ២០០គ្រួ សារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២០គីឡូក្រាម ត្រីខ ០១យួរ ទឹកសុទ្ធ០១កេស មី០១កេស និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1270 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
80701 នាក់
ខែនេះ :
259414 នាក់
3 ខែនេះ :
728915 នាក់
សរុប :
6121872 នាក់