ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ
Tue,26 January 2021 (Time 02:18 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 15នាក់)


រាជធា​នីភ្នំពេញ៖ក្មេងស្រីអាយុប្រ​ហែល២០ឆ្នាំជាង រងរបួសធ្ងន់ធ្ងរ​បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ដោយសារតែ​ម្ដាយចិត្ត​អប្រិយ​យក​កាំបិតកាប់​ចំក្បាលហូឈាមស្រោច។ហេតុការណ៍​នេះបានកើត​ឡើង​កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិប្រប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជ​នរងគ្រោះមិនដឹង​ឈ្មោះអ្វីឲ្យពិតប្រាដនោះទេតែលឺម្ដាយចុង​ហៅឈ្មោះថា ស្រី ពេជ្រ ភេទស្រី អាយុ​ប្រ​ហែល២០ឆ្នាំជាង រស់នៅកន្លែងកើតហេតុខាងលើមុខរបរនៅផ្ទះ​។ចំណែកជន​បង្កត្រូវជា​ម្ដាយ​ចុងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីស្រ្ដីម្នាក់សូមមិនបញ្ចេញឈ្មោះបាន​ឲ្យដឹងថា ស្រ្ដីខាង​លើដែលត្រូវ​ជាម្តាយចុង​ជនរងគ្រោះតែង​តែប្រើហឹង្សាសា​រវាយធ្វើបាបស្ទើរាល់​ថ្ងៃច្រើនឆ្នាំខែ​មកហើយ តែមិនដែល​មាននាក់ណា​ម្នាក់ហ៊ានជួយនោះ​ទេបានត្រឹម​តែអាណិតអា​សូរនារីរងគ្រោះ​តែប៉ុណ្ណោះទើប​មកដល់​ថ្ងៃកើត​ហេតុខាងលើដោយស្រ្ដីជាម្ដាយ​ចុងដល់ថ្នាក់យកកាំបិតមក​កាប់នារីរងគ្រោះចាំក្បាល់​ហូរឈាម​ស្រោចពេញខ្លួនរងរបួសធ្ងន់​បែបនេះ ប្រជាពលរដ្ឋឃើញទ​ង្វើអាក្រក់របស់ម្ដាយចុង​មួយនេះមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែអាក្រក់ឡើងៗ​ទើបបានរាយការណ៍​ប្រាប់សមត្ថកិច្ចមកចុះ​ជួយអន្តរាគមន៍តែម្ដង។

ប្រភពបន្តទៀតថា ចំពោះ​មូលហេតុដែលធ្វើឲ្យស្រ្ដី​ជាម្ដាយចុងយកកាំបិត​កាប់នារីរ​ងគ្រោះ​បណ្ដាលរង​របួសធ្ងន់មិ​នទាន់ដឹងមូលហេតុ​ពិតប្រកដនោះទេ តែបានត្រឹមដឹងថា មុនពេលកើតហេតុ​នារីរងគ្រោះអង្គុយធ្វើត្រីសុខៗ​ស្រាបតែម្ដាយ​ចុងស្ទុះទៅឆក់​យកកាំបិតពីរដៃ​ ពីនារីរងគ្រោះ​ដែលកំពុង​ធ្វើត្រីមកកាប់ចំក្បាលហូរឈា​មពេញខ្លួនតែម្ដង តែដោយឃើញស​ភាពមានឈាមខ្លាំង​ពេកទើប​ម្ដាយ​ចុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យៗ។

ករណីខាងលើនេះ​បងប្អូនប្រជាពលរដ្ឋ​នៅចំនុចទីតាំងកន្លែង​កើតហេតុក៏បាន​សំណូមពរដល់​សមត្ថកិច្ចក៏ដូច​ជាអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយក្មេងស្រីរងគ្រោះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5456 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
32950 នាក់
ខែនេះ :
239512 នាក់
3 ខែនេះ :
699005 នាក់
សរុប :
3634972 នាក់