ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
Tue,26 January 2021 (Time 01:58 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចំាខែមករា ឆ្នាំ២០២១ និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១

អង្គប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំក្នុងបរិវេណស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នា​យ​ការិយាល័យ ជំនាញ អធិការនគរបាលក្រុង ស្រុក និងមេបញ្ជាការវរសេនាតូចនគរបាលការ​ពារព្រំដែនគោកទាំង០៤រួមនឹងមន្រ្តីនគរបាល​ពាក់ព័ន្ធជាច្រើនរូប ។

ក្នុងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ស្នងការបានរំលេចចេញ​នូវទិដ្ឋភាព សំខាន់ៗជាច្រើន ដែលក្នុងនោះសកម្មភា​ពជាអាទិភាពគឺការក្តាប់ឱ្យជាប់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ័្ឌគ្រប់ប្រភេទ មុខ​សញ្ញាគ្រឿងញៀន ក្រុមក្មេងបង្កអនាធិបតេយ្យក្នុងមូលដ្ឋាន ក្រៅពីក្តាប់បានត្រូវចាត់វិធានការ​បង្រ្កាបទាន់ពេលវេលា ចំពោះ អំពើល្មើសច្បាប់គ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងក្នុងមូលដ្ឋានផងដែរ។បន្ថែមលើ កិច្ចការនេះការងារចរាចរណ៍ផ្លូវគោកត្រូវតែបន្តសកម្មភាពរិតបន្តឹងដោយមិនអាចបន្ធូរបន្ថយបានឡើយព្រោះ ស្ថានភាពគ្រោះ​ថ្នាក់ចរាចរណ៍ហាក់មិនមានសញ្ញាធូរស្រាយ​សោះ​ឡើយពីមួយថ្ងៃទៅមួយថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តម​សេ​នីយ៍ទោ ស្នងការបានផ្តល់នូវវត្ថុអនុស្សាវរិយ៍ជូនដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយ​នគរបាលជាន់ខ្ពស់ដែលត្រូវបានចូលនិវត្តន៍ពី​ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងបានសម្តែងនូវការដឹងគុណជាអនេកចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាពលរដ្ឋ តាំង​ពីពេល ចាប់ផ្តើមរហូតដល់ពេលនេះ និងត្រូវបានចូលនិវត្តន៍ស្របតាមច្បាប់ក៏ដូចជាលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5616 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
33110 នាក់
ខែនេះ :
239672 នាក់
3 ខែនេះ :
699165 នាក់
សរុប :
3635132 នាក់