ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
គ្រួសាររបស់អ្នកមីង ទៀង ប៊ុនហាក់ ដូចបានរស់សារជាថ្មីដោយដីនិងផ្ទះត្រូវតុលាការកាត់លក់ឲ្យអ្នកដទៃទៅហើយតែដោយសារគុណបំណាច់សម្ដេចតេជោតាមរយៈ ឯកឧត្តម ដួង តារា អ្នកមីងក៏បានផ្ទះនិងដីត្រឡប់មកវិញ
Mon,06 December 2021 (Time 08:39 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 80នាក់)


អ្នកមីង ទៀង ប៊ុនហាក់ អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ២១៤ ភូមិព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាភាគីកូនបំណុល បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺស ហ្វាយនែនភីអិលស៊ី ចំនួន១២,០០០ ដុល្លារអាមេរិក ដោយបានបង់សងទៅម្ចាស់បំណុលវិញបានចំនួន៨ខែ សរុបជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិកគត់ ក្រោយពីជួបប្រទះនូវបញ្ហាខ្វះខាត និងថវិកាចំណូលប្រចាំខែដោយសារមានជម្ងឺប្រចាំកាយទើបធ្វើឱ្យស្ថានភាពគ្រួសារធ្លាក់ចុះដុនដាបជីវភាពរស់នៅខ្វះខាត ទើធ្វើឲ្យមិនមានលទ្ធភាពបង់ប្រាក់តាមការ កំណត់ជាហេតុធ្វើឱ្យម្ចាស់បំណុលប្ដឹង ទៅតុលាការ។ នាពេលបច្ចុប្បន្នគ្រួសាអ្នកមីង ទៀង ប៊ុនហាក់ អាចមានលទ្ធ ភាពសងប្រាក់ អោយទៅម្ចាស់បំណុលវិញតែម្ចាស់បំណុលមិនព្រមដោយអោយតុលាការលក់ឡៃឡុងផ្ទះនិងដីឱ្យឈ្មោះ ធិន ធារី ភេទស្រី អាយុ៣០ឆ្នាំ អាសយ ដ្ឋានបច្ចុប្បន្នរស់នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ។ដោយមានការព្រួយបារម្ភខ្លាចមិនមានផ្ទះ សំបែងនៅព្រោះមានសមាជិកច្រើនដោយ មានទាំងកូនក្មេងតូចៗផងនោះអ្នកមីង ទៀង ប៊ុនហាក់ និងលោក អៀប រដ្ឋា ជាប្ដីបានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍ជូន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានកម្មវត្ថុវត្ថុស្នើរសុំសាលាដំបូងខេត្តបាត់ដំបងដើម្បីសុំឲ្យតុលាការលុបចោលការលក់ឡៃឡុងផ្ទះ នឹងស្នើសុំទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែនភីអិលស៊ីដើម្បីឱ្យម្ចាស់ បំណុលយល់ព្រមទទួលយកប្រាក់ សំណងវិញ។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានព្យាយាមដោះស្រាយ និងសម្របសម្រួលតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោដើម្បីបញ្ចប់វិវាទ ប្រកបដោយប្រសិទ្ធភាពនិងស្នាម ញញឹម។មកដល់ថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២១នេះក្រោម ម្លប់ដ៏ត្រជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នយោបាយឈ្នះឈ្នះ ត្រូវបានយកមកប្រើដើម្បីគុណធម៌ ក្នុងការដោះស្រាយទំនាស់វិវាទ និងបានសម្របសម្រួលបញ្ចប់ទំនាស់រវាងភាគីអ្នកទិញផ្ទះ និងកូនបំណុលដែលចាញ់ក្តីក្នុងតុលាការ ដោយភាគីទាំងពីរព្រម ព្រៀងស្ម័គ្រចិត្តបញ្ចប់វិវាទរវាងគ្នាតាម រយៈការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកដោយដោយភាគីអ្នកទិញផ្ទះឈ្មោះ ធិន ធារី យល់ព្រមលក់ផ្ទះទៅឱ្យភាគីកូន បំណុលដែលចាញ់ក្តីក្នុងតុលាការវិញក្នុងតម្លៃ ២០,៧៥០ ដុល្លារអាមេរិកដោយសុខចិត្តខាត ១ម៉ឺនដុល្លារអាមេរិក ហើយភាគីអ្នកមីង ទៀង ប៊ុនហាក់ ដែលជាកូនបំណុលហើយចាញ់ក្តីក្នុងតុលាការយល់ព្រមកក់ប្រាក់ចំនួន៧,០០០ ដុល្លារអាមេរិក ហើយប្រាក់នៅសល់ចំនួន ២០,០៥០ ដុល្លារអាមេរិកទៀតសន្យានឹងបងឱ្យក្នុងរយៈពេល៣ខែបើសិនមិនមានលទ្ធភាពបង់សន្យាថានឹងរើផ្ទះចេញហើយប្រាក់ដែលបានកក់នឹងទុកជាអសាបង់។ក្រោមការដោះស្រាយបញ្ចប់វិវាទ ពីសំ ណាក់ ឯកឧត្តម ដួងតារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ឯកឧត្តម មួង ឃីម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌សហការនិង ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីរាជការ ជាច្រើនទៀត ក៏បានចូលរួមបរិច្ចាគ ថវិកាផ្ទាល់ខ្លួនមួយចំណែក ដើម្បីចូលរួមបញ្ចប់ វិវាទមួយនេះផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1674 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
81105 នាក់
ខែនេះ :
259818 នាក់
3 ខែនេះ :
729319 នាក់
សរុប :
6122276 នាក់