ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ
Mon,25 January 2021 (Time 01:09 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 43នាក់)


ខេត្តព្រះសីហនុ៖ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន​ និងកីឡា ខេត្តព្រះសី​ហនុ បានរៀប​ចំបើកការប្រកួតបាល់ទាត់​ជ្រើសរើសកីឡាករឆ្នើមប្រចាំខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសកីឡាករឆ្នើមប្រចាំខេត្តព្រះសីហនុ បានប្រព្រឹត្តិដោយរលូន ក្រោម​កា​រឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧ​ត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមា​នកីឡាករ ចំនួន ០៤ក្រុម ចូ​លរួមប្រកួតវិលជុំ ក្នុងនោះមាន ក្រុមបាល់ទាត់​ស្នងការនគរ​បាល​ខេត្ត ក្រុមកីឡាករកំពង់​ផែស្វយ័តក្រុងព្រះសីហនុ ក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡា​ករខ្យល់​ព្យុះ។ការប្រកួតនេះ​ដែរបានធ្វើឡើងនៅ​ទីលានអនុវិទ្យាល័យសម្តេចឪ ដោយប្រកួត​វិលជុំ ការប្រកួត​ថ្ងៃ​ទី​១
-ថ្ងៃទី២៣ ខែមករា ឆ្នាំ២០​២១ ក្រុមកីឡាករបាល់ទាត់ក្តាមថ្ម ជួ​បជាមួយក្រុមកីឡាករខ្យល់ព្យុះ និង​ក្រុម​កីឡាករ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួបជាមួ​យក្រុមកីឡាករស្នងការដ្ឋាននគរបាលខេត្ត ។
-ថ្ងៃ២៥ ខែមករា​ ឆ្នាំ២០២១ ក្រុមកីឡាករ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួបជាមួយក្រុមកី​ឡាករក្តា​មថ្ម និងក្រុមកីឡាករ​ស្នងការនគរបាលខេត្ត ជួ​បជាមួយក្រុមកីឡាករខ្យល់ព្យុះ។
-ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមកីឡាក​រកំពង់ផែ ជួបក្រុមកីឡាករខ្យល់ព្យុះ និងក្រុមកីឡាករ​ស្នងកា​រដ្ឋាននគ​របាលខេត្ត ជួបក្រុមកីឡាករក្តាមថ្ម ។ជាលទ្ធផ​លយើ​ងជ្រើសរើសបា​នកីឡាករឆ្នើម​ចំនួន២៥រូប ធ្វើការហ្វឹក​ហាត់បន្ថែម ដើម្បីត្រៀមទៅចូលរួម​ប្រកួតដណ្តើមពាន​រង្វាន់សម្តេចតេជោ​នៅរាជធា​នីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ​គ្គី​ភ័​យ​ឆាប​ឆេះ​ផ្ទះ​ប្រជាព​លរដ្ឋ​១​ខ្នង​ នៅស្រុក​រុក្ខគិរី ស​ង្ស័​យ​ឆ្លង​ចរន្ធ​អគ្គីភ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត និង​កងកម្លាំង​ចម្រុះ​ទាំង៣​ស្ថាប័ន ចុះ​ត្រួត​ពិនិត្យ និងជូន​ដំ​ណឹង​ដល់ម្ចា​ស់ទីតាំ​ងអាជីវ​កម្ម KTV ក្លឹប​កម្សាន្ត(​ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក និងបៀរហ្កាឌិន) ដើ​ម្បី​ចូល​រួមបង្ការ ​និងទប់ស្កាត់កា​រឆ្លង​រីករាលដាលនៃជំងឺកូ​វីដ-១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5468 នាក់
ម្សិលមិញ :
7972 នាក់
សប្តាហ៍នេះ :
32962 នាក់
ខែនេះ :
239524 នាក់
3 ខែនេះ :
699017 នាក់
សរុប :
3634984 នាក់