ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អភិបាលខេត្ដកណ្តាល បានផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្ស និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១
Mon,27 December 2021 (Time 12:41 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 54នាក់)


ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ គណៈអភិបាលខេត្តកណ្តាល បានផ្ដល់ការលើកទឹកចិត្ត និងបានផ្តាំផ្ញើដល់ បេក្ខជន ប្រឡងទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព និងចំណេះដឹងក្នុងការប្រឡង ដើម្បីទទួលបាន លទ្ធផលល្អគ្រប់ៗគ្នា ជាពិសេសត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានល្អ ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) នៅមណ្ឌលប្រលងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាព្រឹក ថ្ងៃទី១ នៃដំណើរការប្រឡង ដើម្បី ពិនិត្យ ភាព បិទ ជិត មាន បិទ ស្កុ ត និង ត្រា ស្រោម ប្រធាន វិញ្ញាសា នៅ ចំពោះមុខ បេក្ខជន ដើម្បីធានាបាន ថា ការប្រឡង ប្រព្រឹត្ត ទៅដោយ គោរព តាម គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល ទទួលយកបាន។

ឯកឧត្ដមអភិបាលខេត្តបាន លើកឡើងថា ចំពោះប្អូនៗជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អ ត្រឹមត្រូវ ទៅលើក្រដាសវិញ្ញាសា ហើយបេក្ខជន បេក្ខនារីទាំងអស់មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ក្រែងខុសដោយប្រការណាមួយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ "ចេះជាប់" ។

សូមជម្រាបថា៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តកណ្តាល មានមណ្ឌលប្រឡងសរុបចំនួន ១៨មណ្ឌល ស្មើនឹង៣៧០បន្ទប់ និងមានមណ្ឌលប្រឡងចំនួន៣រួមមាន៖ ក្រុងតាខ្មៅ មាន ១៣មណ្ឌល = ១២សាលា ស្រុកស្អាង មាន ២មណ្ឌល = ១សាលា និងស្រុកកណ្តាលស្ទឹង មាន ៣មណ្ឌល = ២សាលា។

ការប្រឡងចែកចេញជា២គឺ៖ ថ្នាក់វិទ្យាសាស្ត្រ មាន ៥មណ្ឌល ស្មើ ១១៥បន្ទប់ មានបេក្ខជនប្រឡងចំនួន ២៨៤៦នាក់ ស្រី ១៧៩០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៣មណ្ឌល ស្មើ ២៥៥បន្ទប់ មានបេក្ខជនប្រឡងចំនួន ៥៦១៨នាក់ ស្រី ៣០៦១នាក់។

ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ៖ ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ២៩៥នាក់ ស្រី ១១៥នាក់។ ដោយឡែកសម្រាប់បេក្ខជនបំពេញវិជ្ជា៖ ថ្នាក់វិទ្យាសាស្ត្រ ៖ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ៣១១នាក់ ស្រី ១០៧នាក់។
បេក្ខជនស្វៃរិនបំពេញវិជ្ជា៖ ថ្នាក់វិទ្យាសាស្ត្រ គ្មាន ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ១៤៥នាក់ ស្រី ៤៤នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1867 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
81298 នាក់
ខែនេះ :
260011 នាក់
3 ខែនេះ :
729512 នាក់
សរុប :
6122469 នាក់