ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ដួង តារា បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
Mon,13 December 2021 (Time 08:33 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 122នាក់)


នាព្រឹកថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងសហការរៀបចំឡើងដោយលោក សោម សុធា អគ្គនាយកគម្រោងអចនទ្រព្យភូមិមរតក ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដី កងកំលាំងទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

ឯកឧត្តម ដួង តារា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា អនុវត្តវិធានការ៣កុំនិង៣ការពារបានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។

ឯកឧត្តមបានថ្លែងបន្តថាកត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុច សូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក សោម សុធា ក៏បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះលោក ដួង តារា ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង អណោយទាំងនេះគឺជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍ ។

អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ទាំង១០ភូមិចំនួន២០០គ្រូសារ គឺក្នុង១គ្រូសារៗទទួលបានអំណោយ អង្ករចំនួន២៥គីឡូក្រាម
មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន២០.០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1453 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
80884 នាក់
ខែនេះ :
259597 នាក់
3 ខែនេះ :
729098 នាក់
សរុប :
6122055 នាក់