ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ក្តីអស់សង្ឃឹមដោយការឈឺចាប់របស់អ្នកមីង ស្វាយ ចាន់ណារី ប្រែជាស្នាមញញឹមដោយទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ភ្នំពេញ
Wed,01 December 2021 (Time 05:09 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 63នាក់)


ករណីវិវាទដីធ្លីមួយបានកើតឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងពលរដ្ឋក្រីក្រម្នាក់ឈ្មោះ ស្វាយ ចាន់ណារី និងអតីតស្នងការរងប៉ូលីសខេត្តបាត់ដំបងម្នាក់ (សូមមិនបញ្ចេញឈ្មោះ) ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចផ្តល់យុត្តិធម៌អោយភាគីអ្នកមីង ស្វាយ ចាន់ណារី អ្នកឈ្នះក្តីក្នុងសំណុំរឿងទាមទារដីក្នុងអង្គហេតុធ្វើអំណោយដែលភាគីអតីតស្នងការរងខាងលើ អះអាងថាសពប្តីរបស់ ស្វាយ ចាន់ណារី មុនស្លាប់បានធ្វើអំណោយដីចំនួនពីរកន្លែងស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ និងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង អោយមកខ្លួន។ ប៉ុន្តែតាមការពិត អតីតស្នងការរងរូបនេះគ្រាន់តែជាសាក្សីក្នុងការទិញលក់ដីខាងលើរវាងប្តីប្រពន្ធតែប៉ុណ្ណោះ។

ដោយគ្មានក្តីរំពឹងថានឹងទទួលបានយុត្តិធម៌ ព្រោះភាគីម្ខាងទៀតជាអ្នកមានអំណាច ទើបអ្នកមីង ស្វាយ ចាន់ណារី បានដាក់លិខិតស្នើសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសុំជួយរកយុត្តិធម៌។

បន្ទាប់ពីបានពិនិត្យឯកសារភស្តុតាង និងស្តាប់ការបំភ្លឺរបស់សាក្សីរួចមក ឯកឧត្តម ដួង តារារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោ បានចាត់អោយក្រុមមេធាវីស្ម័គ្រចិត្តរៀបចំឯកសារគតិយុត្តិដើម្បីដាក់ជូនសាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចតាមនីតិវិធីច្បាប់។

អ្នកមីង ស្វាយ ចាន់ណារី និងកូនស្រីដែលជានិស្សិតច្បាប់ឆ្នាំទី៤ មានសេចក្តីត្រេកអរឥតឧបមាដោយសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចអោយគាត់ឈ្នះក្តី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

អ្នកមីងព្រមទាំងកូនៗបានសំពះគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់យុត្តិធម៌ដល់ដល់រូបគាត់ជាពលរដ្ឋរងគ្រោះរបស់សម្តេច។

ឯកឧត្តម សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ដែលតែងតែផ្តល់យុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋរងគ្រោះ ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងក្រោមដំបូលតេជោសន្តិភាព។ ពិតប្រាកដណាស់ សម្តេចតេជោ តែងតែផ្តល់យុត្តិធម៌ និងជាម្លប់ដ៏កក់ក្តៅបំផុតរបស់ពលរដ្ឋខ្មែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1710 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
81141 នាក់
ខែនេះ :
259854 នាក់
3 ខែនេះ :
729355 នាក់
សរុប :
6122312 នាក់