ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អ្នកឧកញ៉ា លី សាម៉េត និង ឯកឧត្តម ដួង តារា ទទួលស្វាគមន៍សមាជិក ចំនួន១២៦នាក់ មកពីគណបក្សសង្គ្រោះជាតិ មកចូលរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា
Sat,11 December 2021 (Time 09:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 98នាក់)


នារសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចូល រួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១២៦នាក់ របស់ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅសាខាគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រួច ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ប្រធានសាខាបក្ស សមាជិកសមាជិកា ក្រុមប្រឹក្សា មេឃុំ មេភូមិ និងកងកម្លាំងទាំងបី។

កម្មការគណបក្សឃុំអូរ បានសម្រេចយល់ព្រមបញ្ចូល លោក លោកស្រីនាង កញ្ញា ចំនួនសរុប ១២៦នាក់ជាសមាជិកនៃគណៈបក្សប្រជាជនកម្ពុជា ដែលមកពីភូមិក្រាំងរលួស ភូមិតាឡាត់ថ្មី ភូមិចេក ភូមិតាឡាត់ចាស់ ភូមិព្រៃស្រោង ភូមិអូរល្វា និងភូមិកុមារពេទ្យ ដែលស្ថិតក្នុងភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមាជិកដែលតំណាងរបស់សមាជិកទាំង១២៦រូប ដែលជាអតីតសមាជិកនៃគណបក្សសង្រ្គោះជាតិបានធ្វើការឡើងប្ដេជ្ញាចិត្តនៅក្នុងអង្គពិធីផងដែរថា នឹងខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវគោលយោបាយ និងលក្ខន្តិកៈរបស់គណបក្ស កសាងទំនាក់ទំនងល្អជាមួយប្រជាជន ខិតខំឃោសនាផ្សព្វផ្សាយ ពង្រឹងនូវសាមគ្គីភាព លើកកំពស់សមត្ថភាពនិងគុណភាពដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ហើយពួកគាត់សង្ឃឹមយ៉ាងមុតមាំក្នុងការចុះចូលរួមមាគ៌ាជាមួយគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ដើម្បីសន្តិភាព ការអភិវឌ្ឋន៍ រីកចម្រើនទៅមុខ ។

ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកគណៈបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជាចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត ហើយបើសិនបងប្អូនមានបញ្ហា ខ្វះខាតផ្សេងៗ បងប្អូនអាចទាក់ទងនិងផ្តល់ព័ត៌ជូនលោក លោកសន្យាថានឹងជួយដោះស្រាយ។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍សំណេះ សំណាលនាឱកាសនោះផងដែរថា គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហនឹងស្វាគមន៍ជានិច្ចចំពោះបង-ប្អូនដែលជាអតីតសមាជិករបស់គណបក្សប្រឆាំងដើម្បីចូលរួមមាគ៌ាជាមួយគ្នា អភិវឌ្ឍ រីកចម្រើនជាមួយគ្នាក្រោមដំបូលសន្តិភាពនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយបងប្អូនកុំចំណាយពេលវេលា និងថវិការជាមួយគណៈបក្សប្រឆាំងបន្តទៀតអី។

នាចុងកម្មវិធីសមាជិកទាំងអស់បានក៏បានទទួលទទួលអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា លី សាម៉េត ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន២៥គីឡូក្រាម និងថវិការចំនួន២ម៉ឺនរៀល ព្រមទៃងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1502 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
80933 នាក់
ខែនេះ :
259646 នាក់
3 ខែនេះ :
729147 នាក់
សរុប :
6122104 នាក់