ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ដួង តារា និងក្រុមហ៊ុន ACCI បានផ្ដល់នវអំណោយសប្បុរសធម៌ដល់សាលាបឋមសិក្សាក្តីសង្ឃឹមទី៤សម្រាប់ពួកយើងនៅខេត្តឧត្តរមាន ជ័យ
Mon,08 November 2021 (Time 03:53 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 65នាក់)


ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ និងក្រុមហ៊ុន ACCI បានផ្តល់អំណោយសប្បុរស ធម៌ជាថវិការដើម្បីយកទៅសាងសង់ សាលារៀនមួយខ្នងដែលមាន ៦បន្ទប់ និងការិយាល័យគ្រូចំនួន០១ រួមទាំងបង្គន់អនាម័យ អណ្ដូងទឹក កន្លែងលេងកីឡា ព្រមទាំង តុ កៅអី សម្ភារៈសិក្សាផ្សេងៗសម្រាប់កុមារជាង ៥០០ នាក់ដែលមិនមានសាលាសម្រាប់សិក្សានៅក្នុង ភូមិថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តមានជ័យ។

គួរបញ្ជាក់ផងដែរថាអគារសិក្សា នៃសាលាក្តីសង្ឃឹមទី ៤សម្រាប់ពួកយើង ដែលគ្រោងនឹងលេចរូបរៀងឡើងត្រូវចំណាយជាប្រាក់ប្រមាណ ១២ម៉ឺនដុល្លារអាមេរិក ដែលក្រុមហ៊ុន ACCI បានផ្ដល់ទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក និងឯកឧត្តមដួងតារាបានបន្ថែមនូវទឹកប្រាក់ចំនួន ៥ពាន់ដុល្លារអាមេរិក បន្ថែមទៀតក្នុងការជួយសាងសង់នៅសាលារៀននោះ ដូច្នេះមកដល់ ពេលនេះគឺមានទឹកប្រាក់ចំនួន ៥៥,០០០ដុល្លារអាមេរិកហើយ និងត្រូវការជាចាំបាច់នូវជំនួយរបស់សប្បុរសជនដែលមានបំណងចង់ចូលរួមបន្តទៀត។

លោកស្រី Yezi ប្រធានសមាគមសប្បុរសធម៌អន្តរជាតិកម្ពុជាចាត់តាំងមក ក៏បានមានមតិ សរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ដួង តារា និងក្រុមហ៊ុន ACCI ដែលបានផ្ដល់អំណោយសប្បុរសធម៌ដល់សាលា បឋមសិក្សាក្តីសង្ឃឹមទី៤ សម្រាប់ពួកយើង។ អង្គការសប្បុសធម៌កម្ពុជាអន្តរជាតិ មានចក្ខុវិស័យជួយធ្វើនូវសាលារៀនជូនកុមារកម្ពុជាដែរគ្មានសាលារៀនដើម្បីឲ្យពួកគេមានឱកាសទទួលបាននូវចំណេះដឹងក្នុងបរិយាកាសដ៏ល្អមួយ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរឯកឧត្តម ដួង តារា ក៏បានមានប្រសាសន៍ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបានទទួលដំណឹងថាបុរសដែលពិការដៃទាំងសងខាង បានយកប្រាក់ដែលគាត់បានសុំទាននៅឯក្រៅប្រទេសយកមកទិញដីដើម្បីសាងសង់ជាកន្លែងស្នាក់នៅសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ សកម្មភាពនេះហើយបានទាញបេះដូងនិងអារម្មណ៍របស់ឯកឧត្តម ឲ្យធ្វើដំណើរទៅកាន់ទីនោះស្របពេលដែលមានជំនន់ទឹកភ្លៀង ដោយបានយកអំណោយមួយ ចំនួនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៧០០ គ្រួសារ ហើយតែងតែមានសមាគមចិនចូលរួមជាមួយគ្រប់ពេល។ ដោយគិតពីការចាំបាច់របស់កុមារដែលត្រូវការនៅសាលារៀនដើម្បីសិក្សា ឯកឧត្តម និងសមាគមចិនក៏បានផ្តួចផ្តើមនូវគំនិតនិងសកម្មភាពក្នុងការរៃអង្គាសជាថវិកាដើម្បីចូល រួមក្នុងការសាងសង់នូវអគារសិក្សាដូចពេលនេះ។ចំពោះការចូលរួមនូវអំណោយសប្បុរសធម៌មិនចាំបាច់បងប្អូនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ អ្នកជំនួញ អ្នកមុខអ្នកការ ឬមន្ត្រីរាជការនោះទេ វាជាការចូលរួមសម្រាប់កុមារកម្ពុជាយើងទាំងអស់ គ្នា ហើយឯកឧត្តមក៏បានថ្លែងអំណរគុណជ្រាល ជ្រៅចំពោះក្រុមហ៊ុន ACCI ផងដែរ។

បងប្អូនសប្បុរសជនអាចចូលរួមជាមួយសមាគមសប្បុរសធម៌អន្តរជាតិកម្ពុជា តាមរយៈគណនី -ABA : 001567479
-Cambodia international charity organization

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
634 នាក់
ម្សិលមិញ :
6323 នាក់
សប្តាហ៍នេះ :
27249 នាក់
ខែនេះ :
225420 នាក់
3 ខែនេះ :
623938 នាក់
សរុប :
5634828 នាក់