ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រថយន្ដយីឌុបដឹកដីមួយគ្រឿងបុកស្រ្តីជិះម៉ូតូម្នាក់អូសចម្ងាយជាង៧០ម៉ែត្រ បណ្ដាលឲ្យកិនខ្ទិចម៉ត់ដូចប្រហិត
Thu,04 November 2021 (Time 04:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)


ស្រុកខ្សាច់កណ្ដាល ៖ នៅវេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដយីឌុបកង់ដប់ដឹកដី ជាមួយនិងម៉ូតូ គុប cup នៅចំណុចលើផ្លូវ៣៨០ ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
រថយន្ត បង្ក១គ្រឿង ម៉ាក ស្កែននា (SCANIA) កង់ដប់ (យីឌុប)ពាក់ផ្លាកលេខកំពង់ចាម3A-9778 ដឹកដី អ្នកបើកបរ ឈ្មោះ កែវ សំណាងភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ(ឃាត់ខ្លួន)។
ជនរងគ្រោះបើកបរម៉ូតូម៉ាកគុបជ្រុងបើកបរដោយឈ្មោះ ស្រេង ឡន ភេទ ស្រី អាយុ៦១ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុឈ្មោះ ស្រេង ឡន បើកបរម៉ូតូឆ្លងផ្លូវពីទិសខាងកើតមកទិសខាងលិចដល់ចំណែកផ្លូវខាងលិចក៏ត្រូវរថយន្តបុកអូសកិនចំងាយប្រហែល ៧៩ម៉ែត្របណ្តាលជនរងគ្រោះមួយកំណាត់លើខ្ទិចម៉ត់ដូចប្រហិត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ចំណែកតៃកុងរថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលឃាត់ខ្លួននៅប៉ុស្តិ៍។ បន្តាប់មកលោកអនុសេនីយ៍ឯក ធឺន សុក្រឹត្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកអំពិល បានស្នើសុំលោក ម៉ែន សុខឃឿន អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងជំនាញចុះកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។
សូមបញ្ជាក់ថា បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ មូលហេតុតៃកុងឡានបើកបរមានល្បឿនលឿននិងខ្វះការប្រយ័ត្ន ។
បងប្អូនប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចមកដល់តៃកុងឡានទាំងអស់ មេត្តាបើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់ និងមានប័ណ្ណបើកបរឲ្យបានគ្រប់គ្នា ពេលបើកបរកុំប្រើប្រាសនៅគ្រឿងស្រវឹង គ្រឿងញៀន អី ជៀសវាងកើតនៅយថាហេតុណាមួយដូចគ្រោះថ្នាក់ខាងលើនេះស្រាប់។
និងស្នើសុំខាងអាជ្ញាធរ សមត្ថកិច្ច ជំនាញ គ្រប់ជាន់ថ្នាក់ សូមមេត្តាចុះត្រួតពិនិត្យតាមដងផ្លូវ និងធ្វើការត្រួតពិនិត្យមើលតៃកុងឡានធំតូចទាំងអស់ មានប័ណ្ណបើកបរឬអត់ ពិនិត្យរកនូវសារធាតុញៀន ឲ្យពួកគាត់បើកបរគោរពច្បាប់ចរាចរណ៍ផង និងមានការផាកពិន័យ ដាក់ទោសទៅតាមច្បាប់ ចំពោះតៃកុងឡានណាមួយដែលប្រាសចាក់ល្មើសនិងច្បាប់បានកំណត់ជាធរមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
842 នាក់
ម្សិលមិញ :
6323 នាក់
សប្តាហ៍នេះ :
27457 នាក់
ខែនេះ :
225628 នាក់
3 ខែនេះ :
624146 នាក់
សរុប :
5635036 នាក់