ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
Tue,30 November 2021 (Time 11:09 AM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)


ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល អំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសហការគ្ន ដើម្បីអភិរក្ស និងអភិវឌ្ឍល្ខោនខោលវត្តស្វាយអណ្ដែតឱ្យបានឋិតថេរគង់វង្សតរៀងទៅ ដើម្បីទុកជាអត្តសញ្ញាណ និងកិត្យានុភាពជាតិ ហើយត្រូវចងចាំថា "កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប" ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តស្វាយអណ្ដែត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។ ដោយមានការចូលរួមពីឯកឧត្ដម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបចេ្ចកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះសង្ឃ មន្ទីរអង្គភាពជុំវិញខេត្ដ អាជ្ញាធរស្រុកល្វាឯម និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមអភិបាលខេត្ត បន្តថា បុព្វបុរសដូនតារបស់យើង បានខិតខំប្រឹងប្រែង ថែរក្សា និងការពារ នៅគ្រប់សម័យកាលទាំងអស់ ដើម្បីឱ្យកូនខ្មែរស្គាល់អំពីតម្លៃ របស់ខ្លួន និងបានផ្សព្វផ្សាយអំពីកេរ្តិ៍តំណែល ព្រលឹងជាតិ អត្តសញ្ញាណជាតិ ទៅដល់ឆាកអន្តរជាតិ ដូច ពាក្យស្លោកមួយពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៍ពវាយ ជាតិថ្កើនថ្កាន។ ហើយក្នុងនាមយើងទាំងអស់គ្នា ជាកុលបុត្រ កុលធីតា របស់ដូនតាខ្មែរត្រូវតែរួបរួមសាមគ្គីគ្នា ខិតខំការពារឱ្យបាននូវសម្បត្តិវប្បធម៌ជាតិ ព្រោះជាព្រលឹងរបស់ជាតិ ដែលអាចបង្ហាញឱ្យពិភពលោក បានស្គាល់ពីអត្តសញ្ញាណអរិយធម៌របស់ខ្មែរ អំពីទឹកដីដ៏បវរ ដែលជាទឹកដី សម្បូរទៅដោយជីជាតិ ,ផល្លានុផល និងដំណាំហូបផ្លែគ្រប់ប្រភេទ ប្រកបដោយសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ល្ខោនខោលនៅក្នុងសហគមន៍វត្តស្វាយអណ្ដែតមានការបណ្តុះបណ្តាល បន្តពីជំនាន់មួយទៅជំនាន់មួយ គឺជីតាបង្ហាត់ចៅ ឳពុកបង្ហាត់កូន បងបង្ហាត់ប្អូន ជាបន្តបន្ទាប់ជាច្រើនតំណមនុស្ស ម៉្យាងទៀតការសម្តែងជាប្រពៃណីរៀងរាល់ឆ្នាំ មិនមែនសម្រាប់រកកម្រៃទេ ពោលគឺល្ខោនខោលមួយនេះ ឋិតថេរនៅជាប់ជាមួយជំនឿយ៉ាងមុតមាំរបស់អ្នកស្រុក ដើម្បីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន បញ្ចៀសឧបទ្រពចង្រៃ ក៏ដូចជាការបន់ស្រន់សុំទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផល និងទទួលបានភោគផលបរិបូរណ៍សម្រាប់រដូវដាំដុះរបស់បងប្អូននៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌរូបី និងអរូបី របស់អង្គការយូណេស្កូ ពិភពលោក រួមមាន ៖ ប្រាសាទអង្គរវត្ត, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, សារៈមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ដោយតាគ្រុឌ, ប្រាសាទព្រះវិហារ ,ល្បែងទាញព្រ័ត្រ , ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក និង ល្ខោនខោលវត្តស្វាយអណ្ដែត ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
81322 នាក់
ខែនេះ :
260035 នាក់
3 ខែនេះ :
729536 នាក់
សរុប :
6122493 នាក់