ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សា​ខេត្ត អាណត្តិទី៣
Tue,12 January 2021 (Time 04:49 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 16នាក់)


ខេត្តកំពត​៖ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំព​ត ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈ​អភិបាល​ខេត្តកំពត នៅ​ព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃ​ទី​១​២ ខែ​មករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ​សាមញ្ញ លើកទី ២០ របស់ក្រុមប្រឹក្សាខេត្ត អាណ​ត្តិទី ៣។

កិច្ចប្រជុំនេះបាន​ប្រព្រឹត្តទៅ​នៅសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក​ជំទាវ សមាជិកក្រុមប្រឹក្សា​ខេត្ត អភិបាលរងខេត្ត លោកស្នងការ លោកមេប​ញ្ជាការកងកម្លាំ​ងប្រដាប់​អាវុធទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយ​កទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ចំណែកលោក លោកស្រីប្រធានមន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ចូលរួមតាមរយៈវីដេអូអនឡាញ។

កិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័ត​លើរបៀប​វារៈ​​ដូចខាងក្រោម៖
១ -របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត។
២ -កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត។
៣ -របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៤ -របាយការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៥ -ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២០។
៦ -សេចក្តីផ្សេងៗ
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញលើកទី២១ ដែល
នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំទុរេនកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួន​ថៅកែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់ស្ពាន​ព្រែក​សំរោងម្នាក់ បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14714 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66186 នាក់
ខែនេះ :
267571 នាក់
3 ខែនេះ :
630477 នាក់
សរុប :
3395667 នាក់