ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា បានចុះមកជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២៥០ គ្រួសារដែលមានអតីតសមាជិកគណបក្សប្រឆាំងជាង១០០គ្រួសារ ក្នុងភូមិស្យា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
Sat,27 November 2021 (Time 01:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 155នាក់)


នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោអមដំណើរដោយ ឯកឧត្តម កែវ អូម៉ាលីស ប្រតិភូរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយ មានការទទួលសា្វគមន៍យ៉ាងកក់ក្តៅពីលោក ឡា ដា អភិបាលនៃគណៈអភិបាល ស្រុកកំពង់សៀម រួមទាំងសមាជិកសមាជិកា និងកងកម្លាំងទាំងបីបានចុះមកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២៥០ គ្រួសារនៅក្នុងភូមិស្យា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយក្នុងនោះក៏មានប្រជា ពលរដ្ឋជាង ១០០ គ្រួសារដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិផងដែរ។

នៅក្នុងឱកាសនោះផងដែរអ្នកឧកញ៉ា លីសាម៉េត បានមានប្រសាសន៍សំណេះសំ ណាលថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទីនេះ ហើយកាន់ តែសប្បាយចិត្តនៅពេលដែលឃើញសមា ជិកសមាជិការបស់គណបក្សសង្គ្រោះជាតិដែលភ្ញាក់រលឹកចូលមករួមរស់ និងដើរ តាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ហើយគណបក្ស ប្រជាជនកម្ពុជាបើកទ្វារចំហ ស្វាគមន៍ជានិច្ចមិនថាបងប្អូនមកពីគណបក្សណានោះទេ ឲ្យតែមានបំណងរួមរស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីកសាងជាតិ គណបក្ស ប្រជាជនកម្ពុជា នឹងគាំទ្រ ១០០% ។ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជាតែងតែទុកបងប្អូនប្រជាពលរដ្ឋជាប្រជាពលរដ្ឋរបស់លោកទាំងអស់មិនថាមកពីគណបក្សនយោ បាយណានោះទេ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋទុកចិត្តមកលើគណបក្ស ប្រជាជនកម្ពុជា។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ បានមានប្រសាសន៍សំ ណេះសំណាលក្នុងឱកាសនោះផងដែរថាឯកឧត្តមសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសបានមកជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្យា ឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាមនេះ និងកាន់តែរីករាយទៀតនោះនៅពេលដែលឃើញប្រទេសកម្ពុជាមានការរីកចម្រើន ហើយស្មារតីរបស់គណបក្សប្រជាជនកម្ពុជាចង់ឃើញប្រជាជនមានការរួបរួម រួមរស់ សាមគ្គី រឹងមាំជាមួយគ្នាក្រោមការដឹកនាំដ៏ឧត្តុងឧត្តមរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តមក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋផងដែរថាឯកឧត្តមពិតជាសប្បាយចិត្តនៅពេលបានជួយដោះស្រាយបញ្ហាផ្សេងៗក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋ ហើយបើសិនជាបងប្អូនប្រជាពលរដ្ឋមានបញ្ហាផ្សេងៗដើម្បីឲ្យឯកឧត្តមជួយដោះស្រាយសូមបងប្អូនធ្វើការទំនាក់ទំនងទៅលោក ដោយលោកពេញចិត្តនឹងជួយដោះស្រាយជូន ។

នាចុងនៃកម្មវិធីព្រឹកនេះផងដែរប្រជាពល រដ្ឋទាំង២៥០ គ្រួសារក៏បានទទួលនូវអំ ណោយក្នុងម្នាក់ៗទទួលបាន អង្គរចំនួន ២០គីឡូក្រាម ត្រីខ០១យួរ ទឹកសុទ្ធ ០១យួរ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1927 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
81358 នាក់
ខែនេះ :
260071 នាក់
3 ខែនេះ :
729572 នាក់
សរុប :
6122529 នាក់