ថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជា ដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
Thu,25 November 2021 (Time 06:53 PM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 93នាក់)


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានអញ្ជើញថ្លៃងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិឆ្ឆិកាកន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថាទោះស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែកិច្ចប្រជុំ ASEP11 បានធ្វើឡើងតាមប្រព័ន្ធនិម្មិតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទន។ ប្រទេសសមាជិក ASEM ចំនួន ៣១ មកពីទ្វីបទាំងពីរ សរុបប្រតិភូប្រមាណជាង ១៧០នាក់ រួមមានប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP ជាអាទិ៍ EU, ASEAN និង UPF បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំ ASEP11 ទទួលបាននូវការចូលរួមសម្តែងមតិជាច្រើន បង្ហាញអំពីការប្តេជ្ញាចិត្ត និងសារៈសំខាន់នៃតួនាទីរបស់សភា ក្នុងដំណើរការ ASEM ។ តាមរយៈការពិភាក្សាដោយស្មារតីសាមគ្គី ASEP11 ទទួលបាននូវមតិជាឯកច្ឆ័ន្ទ ដោយបានអនុម័តលើសេចក្តីប្រកាស ចំនួន៣៨ចំនុច ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ ព្រមទាំងផ្តល់ជាសំណើគោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះ សំដៅបម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទំាងមូល។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បន្តថា ASEP11 បានសង្កត់ធ្ងន់អំពីតម្លៃនៃសុខសន្តិភាព ច្បាប់អន្តរជាតិ ពហុភាគីនិយម ព្រមទាំងយន្តការបង្ការជម្លោះ ដែលជាវិធីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ និងជម្លោះផ្សេងៗ និងបានបញ្ជាក់ផងដែរ អំពីតួនាទីរបស់សមាជិកសភា ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងលើកកម្ពស់ការជឿជាក់គ្នា និងការយល់គ្នាទៅវិញទៅមក។

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥ និង២៦វិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2117 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
81548 នាក់
ខែនេះ :
260261 នាក់
3 ខែនេះ :
729762 នាក់
សរុប :
6122719 នាក់