ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកជំទាវបណ្ឌិត​បាន ស្រីមុំ ជម្រុញដល់​មន្ត្រីមូលដ្ឋា​នឱ្យបម្រើសេ​វាសាធា​រណ:ជូន​ប្រជាពលរដ្ឋ ឱ្យទាន់ពេ​លវេលា
Tue,12 January 2021 (Time 07:24 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 13នាក់)


ខេត្តប៉ៃលិន៖លោកជំទាវបណ្ឌិត​បាន ស្រីមុំ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិន បានមាន​ប្រសា​សន៍​ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា៖​ការផ្តល់សេវាសាធារណៈ ជូនដល់ប្រ​ជាព​លរដ្ឋ មិនអាច​ខ្វះមន្ត្រីនៅក្នុងមូលដ្ឋានបានឡើយ។

លោកជំទាវ អភិបា​លខេត្តប៉ៃលិន​បានឱ្យដឹងដូច​នេះ​នៅក្នុង​ពិធីអញ្ជើញជួប​សំណេះសំណាល សួរ​សុខទុក្ខប្រធានក្រុមប្រឹក្សា ក្រុង~ស្រុក អភិបាលក្រុង~ស្រុក ក្រុមប្រឹក្សាឃុ~សង្កាត់ មេឃុំ~ចៅ​សង្កា​ត់ ក្រុមប្រឹក្សាឃុំ~សង្កាត់ និងមេភូមិ អនុ​ភូមិ ទាំង៨ឃុំ~សង្កាត់ក្នុងខេត្តប៉ៃលិន ។

ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលខេត្ត ក៏បាននាំបណ្តាំ​ផ្ញើសួរ​សុខទុក្ខពីសំ​ណាក់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ជូនសមាជិក សមាជិកាក្នុងអង្គពិធី​ផងដែរ។លោកជំទាវបណ្ឌិតបញ្ជាក់ថា៖ ជានិច្ចកាលសម្តេចតែង​តែគិតគូរពី​សុខទុក្ខយាយ​តាពូមីង​បងប្អូន តាមរយៈការលើ​កទឹកចិត្ត ការបង្កើនប្រាក់​ខែ និងផ្តល់ជាស្បៀង សម្លៀកបំពាក់ តាមរយៈ​លោកជំ​ទាវអភិបាលខេត្តជារឿយៗផងដែរ។

លោកជំទាវ ក៏បានស្នើសុំ​អោយ​អាជ្ញាធរមូលដ្ឋានចាប់ពី ក្រុង ស្រុក ភូមិ ឃុំ ត្រូវខិត​ខំបម្រើ​សេវាសា​ធារណៈ ជូនប្រជាពលដ្ឋអោយ​បានលឿន និង​មានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិ បង​ប្អូន​។លើសពីនេះ ត្រូវចូលរួមសម្អាត​បរិស្ថាន អនាម័យភូមិឃុំ អោយស្រស់ស្អាត គ្មានសម្រាម ដើ​ម្បីរ​ក្សាសោភ័ណភាព ទាក់ទាញចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរី​ករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍។

ម្យ៉ាងវិញទៀត ត្រូវរាយ​ការណ៍ជាបន្ទាន់ បើមានពលករចំណាកស្រុកមកពីប្រទេសថៃ ចូលមក​ក្នុងភូមិ ។
លោកជំទាវ ក៏នឹងបន្ថែមពីលើនេះ ដោយប្រ​កាសផ្តល់រង្វាន់ដល់ក្រុង ស្រុក ភូមិណា ដែលមា​នស្នា​ដៃល្អក្នុ​ងការរៀបចំសោភ័ណភាពបានល្អ ស្រស់បំព្រង ធ្វើអោ​យមហាជនមានការគាំទ្រច្រើន ។
ទន្ទឹ​មនឹងនេះ ដើម្បីជាការលើក​ទឹកចិត្តលោកជំទាវ ក៏បានផ្តល់ជាថវិកា និងអាវរងាម្នាក់មួយ ដែលជា​អំណោយ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារ​ចុះជួយមូលដ្ឋាន​ខេត្តប៉ៃលិន​ម្នាក់១ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13704 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
65176 នាក់
ខែនេះ :
266561 នាក់
3 ខែនេះ :
629467 នាក់
សរុប :
3394450 នាក់