ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ​គម្រោង​កែ​លម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជ​នបទ ជំហាន​៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់
Tue,12 January 2021 (Time 05:09 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


ខេត្តកំពង់ចាម៖ឯកឧត្ដម អ៊ុន ​ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯ​ក​ឧត្ដម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីជំនាញ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ចុះ​ពិនិត្យ​គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន​០៣​ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់។

គូសបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅ​ក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង​១០០.៦០០ម៉ែត្រ។ដោយឡែក ក្នុងស្រុក​ព្រៃឈរ មាន១ខ្សែ ប្រវែង១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់២ខ្សែ ប្រវែង៣៤.៨០០ម៉ែត្រ ក្នុងនោះ ៖
-ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ៖ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។បច្ចុប្បន្ន គម្រោងសម្រេច៩០% និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។
-ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្បន្ន គម្រោងងារប្រហែល ៥០% ។
-ខ្សែទី៣ ពីដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន៣គឺ៖ ឃុំសូភាស ដងក្ដារ អូម្លូរ អារក្សត្នោត និងឃុំ​ព្រែកកក់ ស្រុកស្ទឹងត្រង់ មានប្រវែង ២០.២០៥ម៉ែត្រ។ បច្ចុប្បន្ន ការងារសម្រេច ៧០% និងស្រោច​កៅស៊ូចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១ ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួន​ថៅកែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់ស្ពាន​ព្រែក​សំរោងម្នាក់ បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ២នាក់​ ​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14714 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
66186 នាក់
ខែនេះ :
267571 នាក់
3 ខែនេះ :
630477 នាក់
សរុប :
3395739 នាក់