ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជា​អធិបតីក្នុងពិធី បើកបវេសនកាល​ឆ្នាំសិក្សាថ្មី​២០២០-២០២១
Mon,11 January 2021 (Time 04:42 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 16នាក់)


ខេត្តប៉ៃលិន៖ថ្លែងនៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២១នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ក្នុងថ្ងៃបើក​បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ លោកជំទាវបណ្ឌិតបានស្រីមុំ ក្នុងនាមគណ:​អភិបាលខេត្ត​ប៉ៃលិនបាន​សន្យាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឲ្យបាននូវ​ការចរាចរណ៌ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន​ឲ្យខាង​តែបាន នៅមូលដ្ឋានខេត្តប៉ៃលិន។

អភិ​បាលខេត្ត​បានមា​នប្រសាសន៍ណែនាំ​ដល់ក្មួយៗសិស្សានុសិស្ស​ទាំងអស់ ត្រូវជៀសឲ្យ​ឆ្ងាយពីគ្រឿងញៀន ហើយប​ញ្ហាគ្រឿងញៀននេះវានាំឲ្យបង្ករអសន្តិសុខ ដល់ការរស់​នៅរ​បស់ពលរដ្ឋប៉ះ​ពាល់សេដ្ឋកិច្ចគ្រួសារ ពិសេសធ្វើឲ្យមនុស្សវង្វេងក្លា​យជាវិកលចរិក ខូចអនាគត់ យើងរួមគ្នាទប់ស្កាតទាំង​អស់គ្នា ទើបមូលដ្ឋាន​របស់យើងរស់នៅគ្មានគ្រឿងញៀនមករំខាន។

ជាមួយការបើក​បវេសនកាលនេះដែរ លោកជំទាវបណ្ឌិតអភិបាលខេត្តក៏​បានណែនាំដល់​លោកប្រ​ធានមន្ទីរអប់រំយុវជនយុវជន និងកីឡាលោកនាយកសាលាលោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស ត្រូវតែប្រុងប្រ​យ័ត្នខ្លួន និងវិធានការ របស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាសលាង​ដៃនឹងអា​ល់កុល ជែលនៅក្នុងថ្នាក់រៀន ត្រូវតែមានគម្លាតពីគ្នាចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ នៅក្នុងឬទៅ​ធ្លាសាលាត្រូវ​មានអនាម័យ។ហើយកុំប្រាស្រ័យទាក់ទ​ងមនុស្សដែលយើង​មិនធ្លាប់ស្គាល់ ហើយបើ​ឃើញ​មានជនណាដែលចំណូ​លថ្មីត្រូវរាយការណ៍​ទៅមេភូមិឲ្យមកសួរ​នាំក្រែង​លោជាពលករ ដែលទើបធ្វើដំ​ណើរមកពីក្រៅប្រទេសបើគ្មានលិខិតបញ្ជាក់ ពីលោកគ្រូពេទ្យថា មិនទាន់បាន​ធ្វើចត្តាឡីស័ក្តទេ ត្រូវតែបញ្ជូនគាត់ទៅឱ្យធ្វើចត្តាឡីស័ក្ត ជាកំណត់។

លោកជំទាវក៏បានបញ្ជាក់បន្ថែមថា ដោយសារតែការគិតគូរ និងយកចិត្តទុកដាក់ទៅដល់ក្មួយៗ​សិស្សានុសិស្ស ទើបលោកជំទា​វសំរេចជ្រើសរើស​ជួលផ្ទះសំណាក់ចំនួន៤កន្លែង ទុកសំរាប់ទទួល​ពល​ករធ្វើចត្តាឡីស័ក្ត ដោយមិនយកសាលារៀន​ធ្វើជាកន្លែងចត្តាឡីស័ក្ត ឡើយព្រោះគិតដល់​ថ្ងៃបើកបវេសនកា​លនេះ បើមិនគិតទេរហូតដល់ថ្ងៃនេះយើងនៅមិនទាន់បានចូលរៀនឡើយ ព្រោះ​កន្លែ​ងធ្វើចត្តាឡីស័ក្តនៅ​មិនទាន់ចប់នៅ​ឡើយទេរហូតមក​ដល់ពេលនេះអ្នកធ្វើចត្តាឡីស័ក្ត​ជាង៣០០នាក់ទៀតឯណ្ណុះ។

ក្នុងឧកាស​នោះដែលលោកជំទា​វអភិបាលខេត្តក៏បានចែកជូនថវិកា​ដល់​លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ​ទទួលបានថវិ​កា ចំនួន៥០០០០៛(ប្រាំម៉ឺនរៀល) ក្មួយៗសិស្សានុសិស្សទាំ​ងអស់ដែលមកចូលរួម​ក្នុងម្នាក់ៗទទួលបា​នវត្ថុអនុស្សាវរីយ៍មួយប្រអប់ថវិកាចំនួន១០០០០៛(មួយម៉ឺនរៀល )និងបានប្រកា​ស​ឲ្យបើកបវេសនកាលចាប់តាំងពីថ្ងៃនេះតទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតរាប់តោន ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ម្តាយចិត្ត​អប្រិយ​យកកាំបិ​តកាប់កូនស្រី បណ្តាល​​ឲ្យរងរ​បួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំការងារប្រចាំខែ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអ​ប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានរៀបចំបើកការប្រកួតបា​ល់ទាត់ជ្រើសរើស​កីឡាក​រឆ្នើមប្រចាំខេត្ត ដើម្បី​ត្រៀមចូលរួមប្រកួតដណ្តើម​ពានរង្វាន់សម្តេចតេជោ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13524 នាក់
ម្សិលមិញ :
14774 នាក់
សប្តាហ៍នេះ :
64996 នាក់
ខែនេះ :
266381 នាក់
3 ខែនេះ :
629287 នាក់
សរុប :
3394270 នាក់