ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
យុវតីពិការគថ្លង់ម្នាក់ស្នើស៉ំកិច្ចអន្តរាគមន៍ពីឯកឧត្តម ដួង តារា ករណីដែលមន្ត្រីយោធាម្នាក់ទិញដីនាងតែឲ្យលុយមិនគ្រប់
Tue,16 November 2021 (Time 09:24 AM)
ដោយ ៖ rou sarak (ចំនួនអ្នកអាន: 110នាក់)


យុវតីពិការគរថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយទី១ ឃ៉ំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ។

បានស្នើស៉ំឯកឧត្តម ដួង តារា ជួយអន្តរាគមន៍ ដោយចោទប្រកាន់លោក ជា ថន (ហៅម៉ៅ) តួនាទីមន្ត្រីយោធាកងពលតូចលេខ៥១ ថាបានរំលោភលើសេចក្តីទុកចិត្តលើការទិញដីតែមិនបានឲ្យលុយគ្រប់ចំនួន។

ដោយតម្លៃដី ដែលលក់របស់យុវតី សេង ចន្ថា មានចំនួនសរុប៤៩,៥០០ដុល្លារ តែទទួលបានត្រឹមតែ២០,០០០ដុល្លារតែប៉ុណ្ណោះ ហើយត្រូវទទួលបានលុយ១៧,០០០ដុល្លាទៀត តែលោក ជា ថន មិនបានប្រគល់ឲ្យទេដោយប្រាក់នៅសល់ផ្សេងទៀតគឺទុកឲ្យកម្រៃជើងសារទៅលោក ជា ថន(ហៅម៉ៅ) (សូមបញ្ជាក់ថាដីនេះគឺឳពុករបស់នាងជាអ្នកចែកឲ្យ)

ក្រោយពីបានជួបឯកឧត្តម ដួង តារា និង បន្ទាប់ពីសាកសួរនាំ ដឹងថាយុវតីពិការខាងលើមិនត្រឹមតែគរថ្លង់នោះទេ គឺមានជំងឺក្អកធ្លាក់ឈាម ហើយចំពោះការដែលបានមកជួបឯកឧត្តមគឺម្តាយ ឪពុករបស់នាងបានប្រមែប្រមូលលក់មាន់ដើម្បីធ្វើដំណើរមកជួបឯកឧត្តម។

ដោយមើលឃើញពីទុក្ខលំបាកនេះឯកឧត្តមក៏បានចំណាយថវិការផ្ទាល់ខ្លួនចំនួន៤០ម៉ីនរៀល ហើយឯកឧត្តមក៏បានស្នើឲ្យខាងមន្ទីពេទ្យប៊ីធន កម្ពុជាចិនជួយពិនិត្យព្យាបាល ជំងឺទៀតផង ចំពោះខាងមន្ទីពេទ្យក៏បានទទួលក្មេងស្រីដោយភាពកក់ក្តៅផងដែរ។

ហើយក្រុមគ្រួសារខាងលើក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ដួង តារា និងសូមអរគុណនូវចិត្តមេត្តាចំពោះគ្រួសាររបស់ពួកគាត់ គុណបំណាច់មួយនេះក្រុមគ្រួសាររបស់គាត់មិនអាចបំភ្លេចបានទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
806 នាក់
ម្សិលមិញ :
6323 នាក់
សប្តាហ៍នេះ :
27421 នាក់
ខែនេះ :
225592 នាក់
3 ខែនេះ :
624110 នាក់
សរុប :
5635000 នាក់