ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សេចក្តីជូនដំណឹង ស្ដីពីការបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្របស់ លោក ម៉ែន វិចិត្រ
Fri,15 October 2021 (Time 05:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 411នាក់)


សេចក្តីជូនដំណឹង

លោក ម៉ែន វិចិត្រ បានបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ហើយបានដាក់ពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ

យោងតាមពាក្យបណ្ដឹងចូលមកសាលាសង្កាត់ដង្កោលេខ ០៤២/២១ និងចូលមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោលេខ ០១៦/២១ របស់លោក ម៉ែន វិចិត្រ ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ២២៧ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ដីអំពីការបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធ ដោយមូលហេតុកាលពី ខែតុលា ឆ្នាំ២០២០ កន្លងទៅលោកបានរើផ្ទះចាស់ទៅនៅផ្ទះថ្មីច្រឡំដៃមិនដឹងទុកដាក់នៅទីកន្លែងណានោះទេ នៅពេលដែលលោកត្រូវការយកប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុព្រមទាំងបង្កាន់ដៃទទួលប្លង់ជាប្រព័ន្ធទៅបំពេញសំណុំឯកសារផ្សេងៗស្រាប់តែរកមិនឃើញទើបលោកមកដាក់ពាក្យបណ្ដឹងសុំឱ្យអាជ្ញាធរជួយដឹងឮក្រែងមានជនណាមួយរកឃើញយកទៅបំពេញឯកសារផ្សេងៗ ដោយលោកជាម្ចាស់កម្មសិទ្ធិពុំទទួលខុសត្រូវឡើយ។

លោកបានស្នើសុំ និងធ្វើការធានាអះអាងថាប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ ដៃទទួលប្លង់ជាប្រព័ន្ធរបស់លោកពុំបានយកទៅដាក់បញ្ចាំឬលក់ឲ្យទៅអ្នកផ្សេងទេបើសិនថ្ងៃមុខមានជនណាមួយមកចោទប្រកាន់ទាមទារប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុព្រមទាំងបង្កាន់ ដៃទទួលប្លង់ប្រព័ន្ធថាជារបស់ខ្លួនលោកជាម្ចាស់កម្មសិទ្ធិនឹងទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។

សូមបញ្ជាក់ផងដែរថាលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងរបស់លោក ម៉ែន វិចិត្រ និងមានប្រពន្ធឈ្មោះ កែវ ស្រស់ មានទំហំ ៦២,២៥ ម៉ែត្រការ៉េ ដែលទទួលសិទ្ធិកាន់កាប់ពីឈ្មោះ ជា វុត្ថា ភេទប្រុសអាយុ ៥៩ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ឃុន គីមសៀ អាយុ ៣៤ ឆ្នាំ ដែលមានទីតាំងខាងជើងទល់នឹង ផ្ទះលេខ២២៩ ខាងត្បូងទល់នឹងផ្ទះលេខ ២២៥ ខាងកើតទល់នឹងរបង ដឹងខាងលិចទល់នឹងផ្លូវបេតុង PCD២ (ប៉េ សេ ដេ ដឺ) ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់ចំនួន៣​នាក់ ដែលបម្រុងនាំព​លករឆ្លងដែនខុ​សច្បាប់​ទៅប្រទេ​សថៃ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​ច​ម្រុះ​ ចាប់ឃា​ត់ខ្លួនបញ្ជូន​ទៅតុលាការ​ខេត្តបន្ទាយមាន​ជ័យ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
904 នាក់
ម្សិលមិញ :
6323 នាក់
សប្តាហ៍នេះ :
27519 នាក់
ខែនេះ :
225690 នាក់
3 ខែនេះ :
624208 នាក់
សរុប :
5635098 នាក់