ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង
Tue,15 September 2020 (Time 08:57 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តប៉ៃលិន៖ករណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់​ចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពី​ថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលា​ម៉ោង៩ និង​៤០នាទី រវារថយន្ត​ និងម៉ូតូ បានបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងមធ្យោបាយ​ទាំងស​ងខាង​រងការខូចខាតយ៉ាងដំណុំ។

ពាក់ពន្ធ័ទៅនឹងករណីខាងលើនេះ ​បើតាមប្រភពព័ត៌មានបានឱ្យដឹងថា៖អ្នកបើកបររថយន្តមាន ឈ្មោះ អឿ សំអុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមណ្ឌលគីរី សង្កាត់ស្ពានមានជ័យ ក្រុងមនោ​រម្យ ខេត្តមណ្ឌលគីរី ដោយបើករថយន្តម៉ាក Camaray ពណ៌ប្រាក់ ផលិតឆ្នាំ 2000 ពាក់​ផ្លាកលេខ 2A-8409 មណ្ឌលគីរី (ខូចខាតស្រាល)។ចំណែកជនរងគ្រោះមាន ឈ្មោះ នឿន នីគូ អាយុ១៥ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់) ដឹកបញ្ជូនទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ ដោយ​បើកបរ​ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1HY-1846 ភ្នំពេញ (ខូចខាតធ្ងន់) មិនពាក់មួកសុវត្ថិភាព។ក្រោយពីកើតហេតុភ្លាម​ សមត្ថកិច្ចមូលដ្ឋាន​បានចុះ​ទៅ​គោលដៅ ដើម្បីធ្វើការវាស់វែង និង​គត់កំ​ណត់ហេតុ ព្រមទាំ​ងនាំយ​កមធ្យោបាយពាក់ពន្ធ័​ទាំងអស់​ទៅរក្សាទុក រងចាំដោះ​ស្រាយគ្នា​តាមនិតិវិធីជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5553 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97037 នាក់
ខែនេះ :
337920 នាក់
3 ខែនេះ :
867250 នាក់
សរុប :
2384246 នាក់