ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់
Tue,15 September 2020 (Time 08:29 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 14នាក់)


ខេត្តព្រះសីហនុ៖មានប្រសាសន៍ទៅកាន់​ឯកឧត្តម លោកជំទាវ​ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិ​បាលរង​ខេត្ត មន្ត្រីរាជកា​រ មន្ត្រីជាប់​កិច្ចសន្យា និង​និវត្តន៍ចំនួនជា​ង៤០០នាក់ នា​ព្រឹកថ្ងៃអង្គារ ១៣​រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអ​ភិបាល​ខេត្តព្រះ​សីហនុ បានលើកឡើងថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លង​កាត់​ការ​លំបាកក្នុងអតីតកាល និង​រៀប​ចំស្ដារឡើងវិញប្រព័ន្ធ​រដ្ឋបាល នេះការចាប់ផ្ដើម​ដំបូង​ឆ្លងកាត់​ការ​លំបាកជួប​ប្រទះព្យុះភ្លៀ​ងធ្វើ​ឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន។ផ្តើម​ចេញពីកំណើ​នសេដ្ឋកិច្ចជាតិ រាជរដ្ឋា​ភិបាល​បានដា​ក់ចេ​ញនូវគោលន​យោបា​យបញ្ចេញ​សាច់ប្រាក់ ជួយ​ប្រ​ជាពលរដ្ឋក្រី​ក្ររងផលប៉ះ​ពាល់ដោ​យសារជំងឺកូវីដ-១៩ និង គោលនយោ​បាយជួ​យពិនិត្យ​ព្យាបា​លជំ​ងឺជូនប្រជាពល​រដ្ឋក្រីក្រ​ ដោយមិនមា​នការបង់ប្រាក់ថែមទៀតផង ហើយសមិទ្ធិផ​លដែល​កើតមានមក​ដល់សព្វថ្ងៃនេះ គឺ​បាន​មកពី​ការចូ​លរួមរបស់​ពូមីងជានិវត្តន៍ ជនរបស់យើង។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​សបញ្ជាក់ថា ជារៀងរាល់ឆ្នាំ​យើង​ធ្វើការជួប​ជុំគ្នារយៈ​ពេលពីរដង គឺនៅមុន​បុណ្យចូលឆ្នាំខ្មែរ និងមុន​បុណ្យភ្ជុំបិណ្ឌ។ជាមួយគ្នា​នោះដែរឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះការខិតខំប្រឹងប្រែ​ងរបស់ម​ន្ត្រីគ្រប់​ផ្នែកដែលបានបំពេញតួនា​ទីភារកិច្ចបានល្អនារយៈពេលកន្លងមក ​ក្រោមការដឹកនាំរប​ស់ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយក​ចិត្តទុកដាក់​ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍ជន។ក្រោមម្លប់សន្តិ​ភាពប្រទេសជាតិ​មានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យកំណើ​នសេដ្ឋកិច្ចមា​នការកើនឡើង​ធានាបាននិរន្តរ​ភាពសម្រាប់​សេដ្ឋកិច្ចជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6109 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97593 នាក់
ខែនេះ :
338476 នាក់
3 ខែនេះ :
867806 នាក់
សរុប :
2384802 នាក់