ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ក្រុមហ៊ុនជ​ប៉ុនបានផ្ដល់ជី​សរីរាង្គ ចំនួន៥២តោន តាមរយៈសា​ខាកាកបា​ទក្រហមកម្ពុជា ខេត្តក​ណ្ដា​ល ជូនដល់សហគមន៍កសិកម្មចំនួន២១ មកពីស្រុក​ចំនួន៤
Tue,15 September 2020 (Time 07:17 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 31នាក់)


ខេត្តកណ្តាល៖មានប្រសាសន៍ទៅកាន់បងប្អូន​សហគ​មន៍កសិកម្ម និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សា​យុវ​ជន និងមន្ត្រី​ប្រចាំ​ការអនុសា​ខាទាំង១១ ក្រុង-ស្រុក ខេត្តកណ្តាល​ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសក្រុមហ៊ុនជប៉ុនបានផ្ដល់ជីសរីរាង្គ ចំនួន៥២តោន តាមរយៈ​សាខាកាក​បាទក្រ​ហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ មកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល
ឯ​កឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិ​ការសាខាកាក​បាទក្រ​ហម​កម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។

ឯកឧបន្តថា កាកបាទក្រហមកម្ពុ​ជា ដែលមាន​សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រ​ធាន សម្ដេចតែងមា​នគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែម​ទាំ​ងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវពិនិត្យមើលពី​ជីវភាព​រស់​នៅរបស់ប្រជា​ពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់​ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេ​ម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេ​រោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយ​មានជីវភា​ពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំ​ណងជួយដោះ​ស្រាយសម្រាល​នូវការលំបា​កចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យ​ប្រជាពលរដ្ឋ​ណាម្នាក់ស្លាប់​ដោយសារ​ការដាច់ស្បៀងអាហារឡើយ។

ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុង​ឱកា​សភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រក​ប​ដោ​យការយោគយល់ និងអាជាស្រ័យគ្នា​ទៅវិញទៅមក ដើម្បីការពារអាយុជីវិតអ្នកដទៃ ក្រុម​គ្រួសារ និងខ្លួនឯ​ងទាំងមូលផងដែរ។ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវមា​នការធ្វេសប្រហែស ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩​ដោយត្រូវ​អនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅវិធានការ​របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5601 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97085 នាក់
ខែនេះ :
337968 នាក់
3 ខែនេះ :
867298 នាក់
សរុប :
2384294 នាក់