ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Tue,15 September 2020 (Time 12:54 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 57នាក់)


ខេត្តកំពង់ស្ពឺ៖មានប្រសា​សន៍ទៅ​កាន់ លោក​អភិបាលរងខេត្ត លោក​នាយករដ្ឋបាលខេត្ត ប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត និងលោក​អភិបាលក្រុង ស្រុកទាំង៨ នារសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ​២០​២០ ក្នុងឱកាសអញ្ជើញដឹក​នាំកិច្ចប្រជុំគណៈបញ្ជា​ការឯកភាពខេត្ត ដើម្បីត្រៀមរៀបចំ​ផែនការ​ការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សា​ធារណៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគ​ណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រ​ធានគណៈបញ្ជាការឯកភាពខេត្ត ជំ​រុញ​ដល់មន្ត្រីមូលដ្ឋាន​បន្តចុះផ្សព្វផ្សាយ ដល់ប្រជា​ពលរដ្ឋ តាមទីប្រជុំជន មូលដ្ឋាន ឃុំ សង្កាត់ ដូច​ជា វត្តអារាម រមណីដ្ឋាន ទីកំសាន្តស​ប្បាយ បង្កើនការយល់ដឹងអំពី វិធានការ បង្ការទប់ស្កាត់ នៃការ​រាតត្បាត នៃជំងឺ COVID-19។

ក្នុងនោះដែរ ​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានណែនាំដល់គណៈបញ្ជាឯកភាព ទាំង៨ ក្រុង ស្រុក​ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលច​រាចរ​ណ៍ ជាពិសេសត្រូវធានាការពារឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកា​សបុ​ណ្យ​កាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដើម្បីបង្ការ និងទប់ស្កាត់​រាល់ករណីបទល្មើសនានា ដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀត​តាម​គ្រប់​គោល​ដៅ តាមបណ្តាអធិការដ្ឋាន​នគរបាល ឃុំ សង្កាត់ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមាន​មន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះ​ស្រាយបញ្ហាផ្សេង​ៗជូនប្រជាព​លរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5101 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
96585 នាក់
ខែនេះ :
337468 នាក់
3 ខែនេះ :
866798 នាក់
សរុប :
2383794 នាក់