ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ព្រះសង្ឃចំនួន៤៦អង្គ គង់នៅវត្តស្វាយ​ដង្គំ ស្រុកឯកភ្នំ មានកម្តៅ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈ​ពេល៦ថ្ងៃ តែមន្ត្រីជំនាញ ថ្លែងថា មិនមានភាពធ្ងន់​ធ្ងរទេ
Mon,14 September 2020 (Time 09:14 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 12នាក់)


ខេត្តបាត់ដំបង៖ករណីព្រះសង្ឃ​ចំនួន៤៦អង្គ មានព្រះជន្មពី១​១ទៅ១៩ព្រះវស្សា គង់នៅវត្ត​ស្វា​យដង្គំ ស្រុកឯកភ្នំ ដែលនិមន្តម​កពីតាមខេត្តនានា ដើម្បីសិក្សានៅ​សាលាពុទ្ធិកបឋមសិក្សា ក្នុងវត្ត​នេះ មានក្តៅខ្លួន៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃហើយនោះ មិនមានភាពធ្ងន់​ធ្ងរទេ ហើយ​ទទួល​ការព្យាបាលបានធូរស្រាលខ្លះៗ​ហើយ។នេះបើយោងតា​មការបញ្ជាក់ពីមន្ទី​រសុខាភិ​បាល​ខេត្តបាត់ដំបង ចេញផ្សាយ​នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមជំរាបដែរថា ពាក់ពន្ធ័ទៅនឹងករណីព្រះសង្ឃ​ចំនួន៤៦អង្គ មានអាការៈក្តៅខ្លួន៣៧,៥អង្សាសេ ក្អក ហៀរសំបោរនេះដែរ បន្ទាប់ពីទទួលបានព័ត៌មាន និងការណែនាំរ​បស់លោក ងួន រតនៈ អភិបា​ល​ខេត្តបាត់ដំបង នៅវេ​លាម៉ោងជាង១៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ RRT មន្ទីរសុ​ខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោក​ប្រធា​នស្រុកប្រតិបត្តិសង្កែ និង សហការី បានចុះពិនិត្យ និងយកសំណាកចំនួន២១អង្គ ចំពោះ​ព្រះសង្ឃដែលនៅមានកម្តៅ ហើយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត ។

ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិ​ធានអនា​ម័យកា​រពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។ការកំណត់ស្ថានភាពរួមជាបឋម គឺ មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវ​បន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហើយបេសកក​ម្មត្រូវបានបញ្ចប់​នៅម៉ោង២៣ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5856 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97340 នាក់
ខែនេះ :
338223 នាក់
3 ខែនេះ :
867553 នាក់
សរុប :
2384549 នាក់