ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុង​ពិធីបុណ្យ​កាន់បិណ្ឌវេនទី១២ នៅវត្ត​សុវណ្ណវារី (វត្តព្រែកតាទែន) ក្នុងស្រុកពញាឮ
Mon,14 September 2020 (Time 07:57 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តកណ្តាល៖នា​រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈ​អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រី​រាជការ លោកអភិបាលស្រុកពញាឮ មន្ត្រីរាជ​ការ​សាលាស្រុក និងប្រជាពលរដ្ឋ​ចំណុះជើងវត្ត បានអញ្ចើញ ចូលរួមក្នុង​ពិធីបុណ្យកា​ន់បិណ្ឌវេនទី​១២ នៅវត្តសុវណ្ណវារី (វត្តព្រែកតាទែន) ស្ថិតក្នុងឃុំព្រែកតា​ទែន ស្រុកពញាឮ ខេ​ត្តកណ្តាល។

ក្នុងនោះឱកាសនោះក៏បាននាំយក​នូវគ្រឿង​សក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យ មក​បូជាចំពោះ ព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន និងបុព្វបុ​រសជាតិ ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូម​ឱ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោ​យសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀង​ឃ្លាតឡើយ។

សូមជំរាបដែរថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ​ធំជាងគេ ក្នុងចំណោមពិធីបុណ្យ​ផ្សេងៗក្នុងព្រះពុទ្ធ​សា​សនា ដែលប្រជាជនខ្មែរ​នាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចា​ប់ផ្តើម​ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង។

ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ និងប្រជាពលរដ្ឋចំណុះជើងវត្ត បាននាំយក​ទេយ្យវត្ថុគ្រឿង​ឧបភោគបរិភោគ ជាច្រើនមុខ និងបច្ច័យ ប្រគេនចំពោះ​ព្រះសង្ឃក្នុងពិធីនេះរួមមាន៖អង្ករចំនួន១៤បាវ ស្មើនឹង៧០០គីឡូក្រាម ទឹកបរិសុទ្ធសុទ្ធ១៤កេស ទឹកក្រូច១៤កេស មី១៤កេស និ​ងបច្ច័យកសាងចំនួន១០លាន៦០ម៉ឺនរៀល និងបានបូជាព្រះ​ធម៌ទេ​សនា នូវបច្ច័យ១លាន៤២ម៉ឺន ៧​ពាន់រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5381 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
96865 នាក់
ខែនេះ :
337748 នាក់
3 ខែនេះ :
867078 នាក់
សរុប :
2384074 នាក់