ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្តេតតេជោ បន្តអំពាវនាវដ​ល់ពលរដ្ឋទាំងអស់ កុំធ្វេសប្រហែ​ស ឬមើល​ស្រា​ល​ជំងឺកូវីដ-១៩ ​ឲ្យ​សោះ
Mon,14 September 2020 (Time 05:53 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​​ ប​ន្តអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការឆ្លងរី​ករាលដាលជំងឺកូវីដ-១៩ ដោយ​ឧស្សាហ៍​ដុស​លាងសម្អា​តដៃជាមួយ​សាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាស​ក្នុងពេលចូលរួម​ពិធីដែល​មាន​អ្នកចូលរួមច្រើន ដូចជាក្នុងពិធី​បុណ្យភ្ជុំបិណ្ឌនេះជាដើម។កុំធ្វេសប្រហែស ឬមើល​ស្រាល​ជំងឺកូវីដ-១៩ អោយសោះ ព្រោះជាជំងឺឆ្ល​ងរាតត្បាតសាហាវខ្លាំងណាស់ ហើយ​ពុំទាន់​មានថ្នាំព្យា​បាលនៅឡើយទេ។​

សម្តេចបញ្ចាក់ថា ថ្ងៃទី១៤ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិ​ណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធី​បុណ្យ​ប្រពៃ​ណីជាតិរបស់ខ្មែរយើង ដែលមា​នតាំងពីបុរាណកាលមក។នេះជា​ពេលវេលាមួយ ដែល​បងប្អូន​ប្រជាពលរដ្ឋពុទ្ធប​រិស័ទមានឱកាសក្នុង​ការធ្វើបុណ្យទាន សន្សំកុសល និងការជួប​ជុំសាច់​ញាតិបងប្អូន នៅតាមទីកន្លែង​ជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ពិធីបុណ្យកា​ន់បិណ្ឌ ឆ្នាំ២​០២០ នេះ គឺប្រព្រឹត្ត​ទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។សូមអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ របៀបរៀបរយ និងសម្រួលច​រាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល​ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ ពិសេសត្រូវ​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ កុំធ្វេសប្រហែសឬ​មើលស្រាលជំងឺកូវីដ-១៩អោយសោះ ត្រូវ​ស្តាប់ការណែ​នាំរបស់ក្រសួងសុខាភិបា​ល​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6182 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97666 នាក់
ខែនេះ :
338549 នាក់
3 ខែនេះ :
867879 នាក់
សរុប :
2384875 នាក់