ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម សក់​ សេដ្ឋា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយ ពលទាហាន ក្នុងឱកាសពិ​ធីបុណ្យភ្ជុំ​បិណ្ឌ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣
Mon,14 September 2020 (Time 10:04 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 29នាក់)


កំពង់ស្ពឺ៖ឯ​កឧត្តមសក់ សេដ្ឋា រដ្ឋលេខាធិការប្រ​ចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេប​ញ្ជាការរងកងទ័ព​ជើងគោក មេបញ្ជាការយោធភូមិភាព ទី៣ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើ​ញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ នាយ ពលទាហាន ក្នុងឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣។ 
  
ពិធីនេះដែរក៏មានការអញ្ជើញ​ចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណា​ង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម​អភិបាលខេត្តតាកែវ ឯកឧត្តមអភិបាលខេត្តកណ្ដាល ឯកឧត្តមអភិបាលខេត្តកំពត លោកជំ​ទាវអភិ​បាលខេត្តកោះកុង ឯកឧត្តមលោកជំទាវគណៈប្រតិភូប្រតិភូក្រសួងមហាផ្ទៃ និងសមា​ជិកសមាជិ​កាជាច្រើនរូបទៀត។

ក្នុងឱកាសសំ​ណេះសំណាលនេះដែរ ឯកឧត្តម សក់ សេដ្ឋា  បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​​សំណាក់​សម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ ដែល​ជានិច្ច​កាល​បានគិតគូរចំពោះសុខទុក្ខ និងការរស់​នៅ​របស់នាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់នៃកងកម្លាំង​ប្រដាប់​អាវុធរបស់​យើង​នៅ​គ្រប់​ទី​កន្លែង។

ជាមួយគ្នានេះ ឯកឧត្តមក៏​បានសម្តែងនូវការកោតសរសើខ្ពស់​ចំពោះ​ស្មារតី​តស៊ូអង់អាច​ក្លាហាន ប្រ​ក​បដោយ​វីរៈភាព​របស់​នាយទាហាន នាយទាហានរង ដែលបានយកអស់កម្លាំង​កាយចិត្តក្នុង​បុព្វ​ហេតុ​ការពារ​​មាតុភូមិ​​ការពារ​បូរណភាព​ទឹក​ដី​ នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួម​អភិវឌ្ឍ​ប្រ​ទេស​ជាតិរបស់យើង​ ឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក៏បានធ្វើការផ្តាំផ្ញើដល់ នាយទាហានទាំងអស់ ត្រូវ​ខិត​ខំថែរក្សាសុខភាព សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែល​បង្កឡើងដោយវីរុសកូរ៉ូណា និងគ្រុនឈីក ដោយសូម​ឱ្យបងប្អូនចេះ​ធ្វើអនាម័យឱ្យ​បានជាប្រចាំ​នៅ​ក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃនឹងសា​ប៊ូជាមួយទឹ​កស្អាតអាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6013 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97497 នាក់
ខែនេះ :
338380 នាក់
3 ខែនេះ :
867710 នាក់
សរុប :
2384706 នាក់