ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងក្រុមគ្រួសារ ព្រមទាំង​មន្ត្រីនៃកងរាជអាវុធហត្ថទាំង​អស់ បានស្រុះ​ស្រួលមូលមតិគ្នា​ជាឯកច្ឆ័ន ធ្វើបុណ្យកា​ន់បិណ្ឌ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង)
Sat,12 September 2020 (Time 09:57 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័​យ៖ចូល​វេនទី១០ នៃពីធីបុណ្យកា​ន់បិណ្ឌ ថ្ងៃសុក្រ-សៅរ៍ ៩-១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២ ខែកញ្ញា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ និងក្រុមគ្រួសា​រ ព្រមទាំងនាយ-នាយរង និង​ព​ល​អាវុធហត្ថទាំងអស់​ បានស្រុះស្រួលមូល​មតិគ្នាជាឯកច្ឆ័ន​ធ្វើបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្ត​កុឌ្ឌ​បព្វតា (ហៅវត្តភ្នំជញ្ជាំង) ដើម្បីថ្វាយ​ទានចំពោះព្រះសម្មា​សម្ពុទ្ធ និងព្រះសង្ឃ ដែលគង់​ចាំព្រះ​វស្សានៅវត្ត កុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ព្រមទាំងឧទ្ទិស​មហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយ​ ក្នុងសង្សាវដ្ដ ជាពិសេសឧទ្ទិសជូនដល់​វិញ្ញាណក្ខន ប្រជាពលរ​ដ្ឋខ្មែរ ដែលស្លាប់ក្នុងសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃផងដែរ។

សូមជំរាបដែរថា នៅវេលាម៉ោង១០ថ្ងៃទី១០ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ នាយ-នាយរង និងពលអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានរៀបចំប្រារព្វពិធីរាប់បាត និងវេរភត្តាហារ -បរិក្ខារទាំង​ឡាយប្រគេនដល់ព្រះសង្ឃ នឹងអញ្ជើញភ្ញៀវ​កិត្តិយសពិសា​ភោជនាអា​ហារជាកិច្ចបញ្ចប់​នៃកម្មវិធីបុណ្យ។

ក្រោយពីចំណាយនៅក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះ ក៏នៅមានបច្ច័យសម្រាប់ប្រគេ​នដល់ព្រះ​គ្រូចៅអធិ​ការវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ចំនួន៤​២លានរៀលសម្រាប់​កសាងវត្តបន្ថែមទៀត និង​ប្រគេ​នដល់ព្រះសង្ឃ៣១អង្គ ក្នុងមួយ​អង្គចំនួន១០ម៉ឺនរៀលផងដែរ។

គួរម្លឹងដែរថា​​ បុណ្យកាន់បិណ្ឌជាពិធីដែល​គេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ខែភទ្របទ ដើម្បីឧទ្ទិ​ស​ផល្លា​និសង្ឃដល់ជន​ដែលធ្វើមរ​ណកាលទៅកាន់បរលោក។ពិធីនោះ​ត្រូវធ្វើអ​ស់កាលកន្លះខែគត់ ។នៅខែ​ភទ្របទ មេឃ​មានអា​កាសអួរអា​ប់ដោយព​ពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញ​រស្មីនៅ​វេលាយប់ ក៏កាន់តែ​ហោចទៅៗធ្វើឲ្យវេលា​យប់​កាន់តែងងឹតបន្តិចម្ដងៗ។ នៅពេលនោះ​ហើយ ដែល​យមរាជ(ស្ដេចមច្ចុរាជ) ដោះលែងពួក​សត្វនរកទាំងឡាយក្នុង១ឆ្នាំម្ដង ដើម្បីឲ្យឡើង​ទៅរកប​ងប្អូន កូនចៅ ដើម្បីនឹងទ​ទួលកុសលផល​បុណ្យ ដែលគេ​ធ្វើឧទ្ទិសឲ្យ។ដោយសត្វនរក ជាអ្ន​កខ្លាច​ពន្លឺ ទើបអ្នកស្រុកនិ​យមធ្វើបុណ្យឲ្យអ្នក​ទាំង​នោះ​នៅ​ខែងងឹត។អ្នកខ្លះនិ​យាយថា តែដល់​រដូវហើ​យ សត្វនរកដែ​លគេដោះ​លែងមក ខំដើររក​បងប្អូនកូនចៅគ្រប់៧វត្ត បើមិន​ឃើញអ្នក​ណាធ្វើ​បុណ្យឧទ្ទិសបញ្ជូនឲ្យ​ទេ នោះនឹងកើ​តក្ដីស្រេកឃ្លាន ហើយនឹងប្រទេច​ផ្ដាសាដល់​ញាតិមិត្ត​មិនលែង​ឡើយ​។ការដែល​គេធ្វើបុណ្យក្នុងកន្លះខែក្នុង​ខែភទ្របទនោះ គេហៅថា “ កាន់​បិណ្ឌ” ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5041 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
96525 នាក់
ខែនេះ :
337408 នាក់
3 ខែនេះ :
866738 នាក់
សរុប :
2383734 នាក់