ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រកាសប្រធានគណៈ​កម្មាធិការ ​សមាគមអតីតយុទ្ធជន​កម្ពុជាខេត្តកំពត និងបំពាក់​គ្រឿងឥ​ស្សរិយ​យស
Sat,12 September 2020 (Time 08:45 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 19នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែក​ញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេស​កកម្មពិសេស ​អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាន និងជាអគ្គលេខាធិការ សមាគ​មអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអ​ញ្ជើញ​ជាអធិបតី ក្នុងពិ​ធីប្រ​កាសប្រធា​ន ​គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពត និងបំពាក់គ្រឿងឥស្ស​រិយយសជូនដល់អ្នកមា​នស្នាដៃ ក្នុងសកម្មភាពការងារគ្រោះមហន្តរាយ ពិ​សេស​បានជួយជនរងគ្រោះ រលំបាក់​អាគារនៅខេត្តកែប​ កាលពីខែមករា ឆ្នាំ២០២០ កន្លងមក។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយគ​ណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានមានប្រសា​សន៍ គាំទ្រពេញទំ​ហឹងចំពោះបេសកកម្មការងារដ៏ប្រសើរថ្លៃថ្លារបស់សមាគម និង​ខិតខំជួយជម្រុញ​ចលនាសមាគមឱ្យមានដំណើរការល្អ ដើម្បីចូលរួមលើ​កកម្ពស់តួនាទីរ​បស់អតីត​យុទ្ធ​ជន ឱ្យស័ក្តិសមនិងគុណបំណាច់ចំពោះបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការពារសិទ្ធិ និងផលប្រ​យោជន៍​របស់អ​តីតយុទ្ធជន ដើម្បីលើកស្ទួយជីវភាពអតី​តយុទ្ធជនឱ្យកាន់តែល្អប្រសើរ និងពង្រឹងស្មា​រតីសាមគ្គី​ជួយគ្នាទៅវិញទៅមក ពេលមានការលំបាក គ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ឋានៈ នៅក្នុងសង្គម និងនិន្នាការនយោ​បាយណាមួយឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសម្តែងនូវអំ​ណរគុណយ៉ា​ងជ្រាលជ្រៅចំពោះ​សម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា សម្តេច ឯកឧត្តម លោក​ជំទាវ ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេ​ស ឯកឧត្តម នាយឧត្តមសេនីយ៍ គន់់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុ​ប្រធានទី១ គណៈកម្មាធិ​ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិ​ការសមាគមន៍​អតីត​យុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្តចំ​ពោះមន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ ផ្តល់ជាគ្រឿងឥស្សរិយយស និងបំពាក់ជូន​ក្នុងឱកាសដ៏វិ​សេសវិសាល​ថ្លៃថ្លានេះផងដែរ។

នៅក្នុងបរិយាកាសដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះម​ហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំមកនូវ​ការផ្តាំផ្ញើកា​រសា​កសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់ ដោយក្តីនឹករលឹកបំផុត។

ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានដាក់ចេញនូវ​ផែនការនិងផ្តល់អ​នុសាសន៍មួយចំនួនដល់បងប្អូនអ​តីតយុទ្ធជន និ​ងកងកម្លាំងទាំង​អស់​បានផ្តល់ជូន អតីតយុទ្ធ ចំនួន ៣០​០នាក់ក្នុងម្នាក់ៗ ៥០,០០០រៀល​ និងបំពាក់មេដាយ​ជូនដល់កងកម្លាំង​ដែលមានស្នាដៃ​ឆ្នើមក្នុង​ការបំ​ពេញការងារកន្លងមក​ ជាពិសេស​ការចូលរួម​ស្វែងរកជនរង​គ្រោះ ដោយការបា​ក់រលំអគារនៅ​ខេត្តកែប កាលពីថ្ងៃទី៣ ខែមករា​ ឆ្នាំ២០២០​កន្លងទៅ​ចំនួន៦០៦នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5627 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97111 នាក់
ខែនេះ :
337994 នាក់
3 ខែនេះ :
867324 នាក់
សរុប :
2384320 នាក់