ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
នាយ​ឧត្តមសេនី​យ៍ គន់ គីម អញ្ជើញជាអធិបតី​ ក្នុង​ពិធីប្រកាសប្រធាន​កិត្តិយសសមាគម​អតីតយុទ្ធ​ជនកម្ពុជា​ខេត្តកែប និង​បំពាក់គ្រឿង​ឥស្ស​រិយយស​ជូនដល់អ្នក​ដែល​មាន​ស្នាដៃជួយ​ស​ង្គ្រោះ​គ្រោះម​ហន្តរាយ
Sat,12 September 2020 (Time 07:40 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 14នាក់)


ខេត្តកែប៖ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​បេសក​កម្មពិសេស អនុ​ប្រធាន​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈ​កម្មាធិ​ការ​ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ​ កាលពីថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ បានអញ្ជើញជាអធិបតី​ ក្នុង​ពិធីប្រ​កាស​ ឯកឧត្តម សាម ពិសិដ្ឋ សមាជិកគ​ណៈកម្មាធិការកណ្ដាល​ និងជាប្រធា​នកិត្តិយសខេត្តកែប​ និង​បំពា​ក់គ្រឿង​ឥស្ស​រិយយស​ជូនដល់អ្នក​ដែល​មាន​ស្នាដៃជួយ​សង្គ្រោះ​គ្រោះមហន្តរា​យនៅខេត្តកែប។

នាឱកាសនោះឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប​ និងជាប្រធានកិត្តយស​សមាគន៍អតីត​យុទ្ធជនរបស់ខេត្ត​ បានមានប្រសាសន៍ថា​ កន្លងមក​ និងពេលបច្ចប្បន្ន​ក្រុមការងារ​សមា​គមន៍អតីតយុទ្ធជន​របស់ខេត្ត បានខិតខំកៀង​គរសប្បុរស​ជននានា​ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងម​ន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីស្វែងរក​មូលនិធិសម្រាប់​ទ្រទ្រុង​សមាគម​អតីតយុទ្ធ​ជន​កម្ពុជា​ខេត្ត​ ក្នុងការចុះសួរសុខទុក្ខចំពោះអតីតយុទ្ធជន​ជួបការលំបាក ឬរងគ្រោះផ្សេងៗ​និងបានជួយ​ដោះស្រាយ​នូវរាល់​សំណូម​ពរ​ចំបាច់នានារបស់អតីត​យុទ្ធជននៅមូលដ្ឋានជាប្រចាំ​ ព្រមទាំងបន្ត​បំផុស​លើក​ស្ទួយវីរៈភាព​គុណ​បំណាច់​​ដ៏ថ្លៃរបស់​អតីតយុទ្ធជន ដែល​បានលៈបង់​សាច់​ស្រស់ ឈាមស្រស់ ក្នុង​បុព្វហេតុការពារជាតិមាតុភូមិ។

បន្ថែមលើសពីនេះ​ ឯកឧត្តមអភិបាលខេត្ត​ បានលើកឡើងថា​ យើងទាំងអស់គ្នា​ មិនអាចបំភ្លេច​បាននូវគុណ​បំណាច់ដ៏ធំធេងរបស់ សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ តែងតែ​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការ​ដោះ​ស្រាយ​ជីវភាព​ជូនប​ងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់នូវសម្ភារៈថវិកា ការតំឡើងប្រាក់​សោធននិវត្តន៍ ការ​បង្កើត​ឲ្យមានគោលនយោ​បាយផ្តល់ដីសម្បទានសង្គមកិច្ច កសាង​លំនៅដ្ឋាន​ជូនអតីត​កងកម្លាំង​ប្រ​ដាប់​​អាវុធ និងគ្រួសារ និងបានបង្កើ​តគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពយោធិន និង​អតីតយុទ្ធ​ជន និងកា​របង្កើត និងបន្ថែមនូវប្រាក់របបសន្តិសុខ​សង្គមជូនជនពិការនិវត្តជន និងជនបាត់បង់ សមត្ថភាព​ការងារ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្រ្តីទទួល​បន្ទុក​បេសក​កម្មពិសេស អនុ​ប្រធាន​អគ្គលេ​ខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈ​កម្មាធិ​ការ​ជាតិ គ្រប់​គ្រងគ្រោះមហន្តរាយ​ មានប្រសាសន៍ថា​ ក្នុងនាម​ជាសមាជិកគណៈកម្មាធិការកណ្ដាល​ និងជា​ប្រធានកិត្តិយសខេត្តកែប ត្រូវទទួលខុសត្រូវ​ ដឹកនាំ​សម្របសម្រួល​ ក្រុមការងារ ដើម្បីជួយ​ពង្រឹងសកម្មភាពសមាគម និងជួយដោះស្រាយជីវភាពរបស់អតីតយុទ្ធជនដែលជាសមាជិក ស.អ.ក.​អោយបានល្អ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5941 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97425 នាក់
ខែនេះ :
338308 នាក់
3 ខែនេះ :
867638 នាក់
សរុប :
2384634 នាក់