ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពិធី​បិទការប្រកួតកីឡា មហាជនជ្រើសរើស ​ជើងឯក​ខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ​ជ័យវរ្ម័នទី៧ ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
Sat,12 September 2020 (Time 05:36 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 40នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួត​កីឡាមហាជនជ្រើ​សរើសជើង​ឯក​ខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ ​ជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពី​រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាន​អំពាវនាវ​អាជ្ញាធរក្រុង-ស្រុក ទាំង​អស់ក្នុងខេត្ត ត្រូវពង្រឹងកី​ឡាគ្រប់ប្រភេទ និងនាំ​គ្នាលេង​កីឡាជា​ប្រចាំ ព្រោះកីឡាបង្កើត​នូវសាមគ្គីភាព ឯកភាពគ្នា មានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមអ​ភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល ដែល​មានសម្ដេចតេជោ ប្រមុខដឹកនាំដ៏ឆ្នើម បានដាក់​ចេញ​នូវគោលនយោ​បាយជាតិ នៃការអភិវឌ្ឍអ​ប់រំកាយ និងកីឡា ក្នុងគោលបំណង​លើកកម្ពស់សិទ្ធិ ឱកាស និងបណ្ដុះវប្ប​ធម៌អប់រំកាយ និងកីឡាដល់ប្រជាជនគ្រប់រូប ឱ្យមានសុខភាពល្អ និងសុខមា​លភាពល្អ កាយសម្បទារឹងមាំ​ ឆន្ទៈមោះមុត អំ​ណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និង​មានកា​រតស៊ូស្វិតស្វាញ សំដៅដណ្ដើម​បានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាទាំងនៅថ្នាក់ជាតិ និងលើឆា​កអន្តរជាតិ។

នាឱកាសនោះ​ឯកឧត្តមក៏បាន សម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបាន​តស៊ូយ៉ាង​ស្វិតស្វាញ ប្រកប​ដោយភាពស្វាហាប់ គោរពបាននូ​វក្រមសីលធម៌ និងវិន័យ រហូត​ដណ្ដើមបា​នជ័យលាភី នាឱកាសនេះ​ផងដែរ។ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទទួ​លបានជ័យ​លាភី មិនត្រូវមានការ​អស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹង​សមត្ថភាពបន្ថែមទៀត ដើម្បី​ចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀត ឱ្យទទួលបានជ័​យលាភីផងដែរ។

ជាងនេះទៅទៀត កីឡាករ កីឡាការិនី ​ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹង​សមត្ថភាព​របស់ខ្លួនបន្ថែមទៀត ព្រោះថាប្រទេសកម្ពុជា នឹងមានកិត្តិយសជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់​ផ្ទះប្រកួតកីឡាស៊ីហ្គេម​លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាន​សំណូមពរដល់បងប្អូនប្រ​ជាពលរដ្ឋទាំងអស់ សូមចូល​រួមអនុវត្តឱ្យបាននូវ​វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីក​រាលដាល នៃជំងឺកូវីដ១៩ ព្រោះថា នៅលើពិភពលោកនេះ​មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ឯកឧត្តមក៏បានសំណូមព​រដល់ប្រជាពលរដ្ឋ សូមចូលរួមគោ​រពច្បាប់ចរាចរណ៍ ដើម្បីការពា​រអាយុ​ជីវិតខ្លួនឯង អ្នកដទៃ និងក្រុមគ្រួសារផងដែរ។ហើយអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឱ្យបាន នូវគោលន​យោបាយរបស់ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដើម្បីភាពសុខសាន្ត​របស់ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​របស់ខ្លួន។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឲ្យដឹងថា ការប្រកួតកី​ឡាមហាជ​ននាពីនេះ មាន៣ផ្នែក គឺផ្នែកកីឡាបាល់ទាត់ មានចំនួន ១៨ក្រុម នារី ៦ក្រុម ផ្នែកកីឡា​បាល់ទះ មានចំនួន១១ក្រុម នារី៥ក្រុម និងផ្នែកកីឡាទាញព្រ័ត្រ មាន១២ក្រុម នារី ៦ក្រុម។ហើយ​ផ្នែកកីឡាបាល់ទាត់ បុរសជ័យលាភីលេខ១បានទៅលើ ក្រុមយុវជន វិទ្យាល័យជ័យវរ្ម័នទី៧ លេខ២ បានទៅលើ ក្រុមនគរបាលព្រហ្មទណ្ឌខេត្ត និងលេខ៣ បានទៅលើក្រុម ស ស យ ក ស្រុកល្វាឯម។ បាល់​ទាត់នារី ជ័យលាភីលេខ១ បានទៅលើក្រុមNERC លេខ២ បានទៅលើក្រុម ស ស យ ក ស្រុកស្អាងA និងលេខ៣ បានទៅលើក្រុម ស ស យ ក ស្រុកស្អាងB។ ផ្នែកបាល់ទះបុរស ជ័យលា​ភីលេខ ១ បានទៅលើក្រុមសម្រែកយុវជនព្រែកតាពៅ លេខ២ បានទៅលើក្រុមយុវជនក្រាំងយ៉ូវ និងលេខ៣ បានទៅលើក្រុមយុវជនស្រុកស្អាង។ផ្នែកបាល់ទះនារីជ័យលាភីលេខ១ បានទៅ​លើក្រុមរួមចិត្តតែមួយ លេខ២ បានទៅលើក្រុមវិទ្យាល័យព្រែកស្លែង និងលេខ៣ បានទៅលើ​ក្រុមឃុំគោកត្រប់។ ផ្នែកកីឡាទាញព្រ័ត្រ បុរសជ័យលាភីលេខ១ បានទៅលើ​ក្រុមភូមិព្រែ​កហូរ​កើត១ លេខ២ បានទៅលើក្រុមភូមិព្រែកហូរកើត២ និងលេខ៣ បានទៅលើក្រុមយុវជនU18។ ផ្នែកកីឡាទាញព្រ័ត្រនារី ជ័យលាភីលេខ១ បានទៅលើក្រុមរួមចិត្តតែមួយ១ លេខ ២ បានទៅលើ​ក្រុមភូមិព្រែកហូរកើត និងលេខ៣ បានទៅលើក្រុមរួមចិត្តតែមួយ២៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5308 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
96792 នាក់
ខែនេះ :
337675 នាក់
3 ខែនេះ :
867005 នាក់
សរុប :
2384001 នាក់