ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ពលរដ្ឋ៤៧០គ្រួសារនៅស្រុកត្រពាំងប្រាសាទបានទទួលអំណោយមនុស្សធម៌ពីសម្តេចទងទ្វេ!!!
Sat,12 September 2020 (Time 07:30 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 65នាក់)


ខេត្តឧត្តរមានជ័យ:នៅក្នុងថ្ងៃកាន់បិណ្ឌទី១០ ដែលត្រូវថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារសប្បុរសជនយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី សារ៉ុង សៀវភៅប៊ិច និងក្រមាទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៤៧០គ្រួសារ ដែលកំពុងរស់នៅក្នុងដីសហគមលឹមភា ដែលជាជនពិការដៃទាំង២ ពិការភ្នែកមួយចំហៀង និងត្រចៀកមួយចំហៀងនៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោក លឹម ភា គឺជាអតីតអ្នកសុំទាននៅប្រទេសសថៃ និងប្រទេសម៉ាឡេស៊ីដែលបានសន្សំលុយបានជិតម្ភៃម៉ឺនដុល្លារពីមុខរបរសុំទានយកមកទិញដីបានជាង ៥០ ហិកតានៅទីនេះដើម្បីប្រកបរបរទទួលទានពេលត្រឡប់មកពីសុំទាននៅប្រទេសម៉ាឡេស៊ីវិញ។ក្រោយពីបានឃើញពីទុក្ខលំបាករបស់អ្នកដែលក្រីក្រខ្សត់ខ្សោយលំបាកតោកយ៉ាកជាងគាត់ លោក លឹម ភា បាន លះគំនិតចង់មានចង់បានតែម្នាក់ឯង ហើយបែរយកគុណធម៍នៃការចែករំលែកមកចែករំលែកដីដែលគាត់ទិញបានជួយទៅពលរដ្ឋដែលលំបាកជាងគាត់ទាំងនោះវិញ។ មកទល់ពេលនេះមានបងប្អូនប្រជាពលរដ្ឋជាង៤៧០ គ្រួសារ (ប្រមាណ ១៧០០នាក់) បានទទួលប័ណ្ណចែកដីពី លោក លឹម ភា រួចហើយ។

លោក លឹម ភា បានសម្តែងនូវសេចក្តីសប្បាយរីករាយនិងរំភើបក្រៃលែងដែលសម្តេចទាំងទ្វេបានគិតគូយកចិត្តទុកដាក់ផ្តល់នូវស្បៀងអាហារជួយដល់កូនចៅសម្តេចជាង ៤៧០គ្រួសារនៅទីនេះដែលកំពុងមានការខ្វះខាតស្បៀងអាហារពិតប្រាកដ។

លោក លឹម ភា បានបញ្ជាក់ថា កូនចៅនៅទីនេះមានភក្តីភាព និងគោរពស្រឡាញ់សម្តេចទាំងទ្វេយ៉ាងខ្លាំង ហើយប្តេជ្ញាបន្តគាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បី សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។

លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីទឹកចិត្តអាណិតស្រឡាញ់របស់សម្តេចទាំងទ្វេដែលតែងតែមានព្រហ្មវិហារធម៍ គុណធម៍ និងក្តីមេត្តា ករុណាដ៏ជ្រាលជ្រៅបំផុតក្នុងគិតគូចំពោះសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ទោះបីសម្តេចទាំងទ្វេមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែសម្តេចបានបញ្ជូននូវអំណោយជាស្បៀងអាហារនេះដើម្បីចែកជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះដើម្បីជួយរំលែកការខ្វះខាតរបស់កូនចៅប្រជាពលរដ្ឋ។

ក្រៅពីអំណោយជាស្បៀងអាហារ គឺបងប្អូនប្រជាពលរដ្ឋជាង១ពាន់នាក់ដែលបានមកចូលរួមក្នុងកម្មវិធីបានហូបការីនំប៉័ង ដោយមានតន្រ្តីប្រចាំភូមិលេងកំដរប្រកបដោយបរិយាកាសស្និទ្ធស្នាលនឹងសប្បាយរីករាយក្រៃលែង។

លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចទាំងទ្វេចំពោះក្តីស្រឡាញ់ និងក្តីមេត្តាករុណាដ៏ជ្រាលជ្រៅបំផុតដែលសម្តេចទាំងទ្វេតែងតែមានចំពោះពលរដ្ឋកម្ពុជា។ លោក ដួង តារា ក៏បានគោរពជូនពរ សម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍អាយុយឺនយូរ ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅបំផុតសម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោក ដួង តារា ជំនួយការ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមូលនិធិនិងសម្ភារៈផ្សេងៗជួយដល់ពលរដ្ឋខ្មែរដែលកំពុងត្រូវការជំនួយបន្ទាន់ មិនថាតែនៅស្រុកត្រពាំងប្រាសាទទេ ប៉ុន្តែនៅទូទាំងប្រទេស សូមទទួលបាននូវសេចក្តីសុខចម្រុងចម្រើនលាភជ័យគ្រប់ៗគ្នាកុំបីខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5965 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97449 នាក់
ខែនេះ :
338332 នាក់
3 ខែនេះ :
867662 នាក់
សរុប :
2384658 នាក់