ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ដួង តារា ជំនួយកា​រផ្ទាល់សម្តេចតេជោ ស្នើ​​​​​​​​​ឲ្យ​ពល​រដ្ឋប្រយ័ត្ន​ចាញ់បោក​ជនខិល​ខូច ដែលធានារត់​ការធ្វើជាប៉ូលីសឬប៉េអ៊ឹ​ម
Fri,11 September 2020 (Time 08:55 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 34នាក់)


រាជធានីភ្នំពេញ៖បន្ទាប់ពីជនរងគ្រោះម្នាក់ សុំការអន្តរាគមន៍ឯកឧត្តម ដួង តារា ជំនួយកា​រផ្ទាល់ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពាក់ពន្ធ័ទៅនឹង​ករណីចាញ់បោក​ជនខិល​ខូច ដែល​ធា​នា​រត់ការធ្វើជាប៉ូ​លីសឬប៉េអ៊ឹ​មនោះ ឯកឧត្តម ដួង តារា បានសសេរ​នៅលើបណ្តាញ​Facebook ផ្ទាល់​ខ្លួន​របស់ឯកឧត្តមថា «អោយលុយ​គេរត់ការ​ធ្វើ​ធំ ប្រយ័ត្នគេបោក!»។

ជាមួយគ្នានោះដែរ ឯកឧត្តម បានស្នើ​ឲ្យបងប្អូនប្រយ័ត្ន ចាញ់បោកជនខិលខូច​ដែលធានារ​ត់ការធ្វើ​ជាប៉ូលីសឬប៉េអ៊ឹ​ម​ ជាពិសេ​សក្នុងពេលកូវីដ១៩នេះ។ឯកឧត្តមបញ្ចាក់ថា «កាលពីម្សិលមិញ មាន​ប្អូន​ប្រុសអ្នក​ខេត្តម្នា​ក់បានមកសុំអោ​យខ្ញុំជួ​យគាត់​ផង ព្រោះមា​នជនខិលខូច១រូប នៅភ្នំពេញ​បាន​បោក​យកលុយគាត់អ​ស់ជាង៦ពាន់ដុល្លារ។ ជនខិលខូចនេះ​បានធានា​ជួយរត់ការ​អោយគាត់​បាន​ធ្វើធំ​ជាប៉ូលីសឬជាប៉េអឹម។​ក្រោយ​ពីជននោះបានទទួលលុយដល់​ដៃហើយ ខលឈប់លើក ហើយ​ព្យាយាមគេចមុខតែម្តង។ប្អូនប្រុសបានព្យា​យាមជួបជន​នេះ តែជននោះគេចរហូត​ ហើយបង្ហើរពា​ក្យថា ទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ពេលគាត់បានខលួបតាមទូរស័ព្វសុំយកលុយវិញ ជនខិល​ខូចនេះ​ប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក»។

ក្នុងនោះឯកឧត្តមបានណែនាំប្រាប់អោយជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលី​សខ័ណ្ឌ និងនៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស​ កុំអោយ​ដើ​របោកប្រាសពលរដ្ឋទៀត។

សូមបងប្អូនកុំចាញ់បោកគេអោយសោះ។ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង​ តែបែរ​ជាអោ​យគេបោក​បានស្រួលម៉េះ? ចាញ់បោកគេអស់​លុយហើយ អាច​មានទោសថែមទៀត ព្រោះតែវិ​ធីសូក​ប៉ាន់នេះ។​កុំទម្លាប់អាក្រក់បុកលុយ​សូកប៉ាន់​ ព្រោះអាចជួបរឿងបែបនេះ។យើងចូល​រួមក​សាង​អំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអា​ណិតស្រឡាញ់​ពលរដ្ឋ​យើង​គ្រ​ប់ទីកន្លែងដោយគ្មានការរើសអើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6133 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97617 នាក់
ខែនេះ :
338500 នាក់
3 ខែនេះ :
867830 នាក់
សរុប :
2384826 នាក់