ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រដ្ឋបាលខេត្ត ព្រះសីហនុ បើក​កិច្ចប្រជុំ​ស្តាប់ របាយការណ៍​របស់ក្រុមហ៊ុន យិះចៀ​ ធូរីហ្សីម ឌីវេឡុប​មេន ខមភេនី
Fri,11 September 2020 (Time 02:24 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 14នាក់)


ខេត្តព្រះសីហនុ៖ក្នុងកិច្ចប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខម​ភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អ​ភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តចង់​ឃើញគ​ម្រោងអភិវឌ្ឍន៍​របស់ក្រុម​ហ៊ុន។ក្រុមហ៊ុន​ត្រូវរៀបចំប្លង់​គោលនូវហេដ្ឋារ​ចនាសម្ព័ន្ធត​ភ្ជាប់គ្នាពីក្រុម​ហ៊ុនមួយ ទៅក្រុម​ហ៊ុនមួយ ផ្តល់សក្តានុពលដ​ល់ការអភិវឌ្ឍ ដើម្បីប្រើប្រាស់ប្រយោជន៍រួម ទន្ទឹមនោះត្រូវពិនិត្យ​សាវតារអ្នកកាន់​កាប់ដីឱ្យបានត្រឹមត្រូវ។

ក្រុមហ៊ុនត្រូវគោរព​តាមប្លង់មេ​របស់ខេត្តព្រះសីហនុ ព្រោះការអភិវឌ្ឍត្រូវពិនិត្យមើ​លប្រភពទឹក ភ្លើង ផ្លូវ និងអា​ងប្រព្រឹត្តកម្មដើម្បីបំរើឱ្យការងារអភិវឌ្ឍន៍ប្រកបដោយតម្លាភាព រក្សាធនធានធម្មជាតិ និង​បរិ​ស្ថានល្អក្នុងតំបន់។

លោក Fu Xian Ting អគ្គនាយកក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីរេឡុបមេន ខមភេនី បានបញ្ជាក់ថា ក្រុមហ៊ុនបានសុំសិ​ទ្ធវិនិយោគនៅឆ្នាំ២០០៨ រហូតមកដ​ល់បច្ចុប្បន្ន​ក្រុមហ៊ុនបាន​ធ្វើការ កែស​ម្រួល​ប្លង់មេ សម្រាប់ផែនកាមេ​នៃតំបន់ឆ្នេរមាស ឆ្នេរប្រាក់ មកជាទ​ម្រង់អភិវឌ្ឍន៍​រចនាសម្ព័ន្ធនៃ​ការ​អភិវឌ្ឍន៍ "ទីក្រុងជាយ" នៃផែនការដើមតំបន់ឆ្នេរប្រាក់ បានកែសម្រួលមក​ជាទម្រង់អភិវឌ្ឍន៍​គ្រប់ជ្រុងជ្រោយ"អ័ក្ស១ ខ្សែតំបន់២អនុតំបន់ ៤"។

រចនាសម្ព័ន្ធនិងមុខងា​រនៃការកែសម្រួល​បង្ហាញពីលក្ខណៈពិសេសនៃ"ពហុតំប​ន់វិមជ្ឈការ" ។ដី​ប្រើប្រា​ស់សម្រាប់ការ​អភិវឌ្ឍបែងចែក​ជាប្រភេទ​ផែនការ នៃប្រទេ​សជឿនលឿន ដោយបែង​ចែកជា៨​ប្រភេទធំៗនិង២៦ប្រភេទបន្ទាប់បន្សំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការអភិវឌ្ឍ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5651 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97135 នាក់
ខែនេះ :
338018 នាក់
3 ខែនេះ :
867348 នាក់
សរុប :
2384344 នាក់