ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ជាវ តា​យ អញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ចំនួន១២០២នាក់ ក្នុងឱកាសបុ​ណ្យភ្ជុំបិណ្ឌ
Fri,11 September 2020 (Time 01:32 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តកំពត៖ក្នុងឱកាសអញ្ជើញជួប​សំណេះសំណាល ជា​មួយកងកម្លាំងប្រដាប់​អាវុធគ្រប់គ្រប់​ប្រភេ​ទចំនួន​១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅសាលសន្និសិទបូកគោ នាថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិ​បាល នៃគណ:អភិបាលខេត្តកំពត បានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចគ្រប់​ប្រភេទរបស់​យើង​តែងបានសហការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយ និងបញ្ចៀសបា​ននូវរាល់ការកក​ស្ទះចរាចរណ៍ ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទភេទ ដោយមិនខ្លាច​នឿយហត់ទោះ​បីស្ថិតក្នុងអា​កាសធាតុក្តៅខ្លាំងបឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។

ឯកឧត្តមបញ្ជាក់ថា បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើង កំពុង​ជួប​ប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏បានចូលរួមយ៉ាងសកម្ម នៅក្នុង​យុទ្ធ​នាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយ សារ​ជា​សំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យ​សុខភាពការត្រៀមប​ម្រុងនូវកន្លែង​សម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូ​លរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំមកនូវការសាកសួរសុខ​ទុក្ខពីសម្តេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។

ក្នុងពិធីសំណេះសំណាលនេះឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ជូនកងកម្លាំងទាំង​បីប្រភេទសរុប​១,២០២​នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល សរុបស្មើនឹង ៦០,១០០,០០០រៀល​។ ដោយថវិកាដែលបានផ្ដល់ជូននេះគឺបានមកពីការចូលរួមថវិកាបដិភាគ ៥0% របស់រដ្ឋបាលខេត្ត ជាមួយនឹងមេបញ្ជាការកងកម្លាំងទាំងបី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5259 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
96743 នាក់
ខែនេះ :
337626 នាក់
3 ខែនេះ :
866956 នាក់
សរុប :
2383952 នាក់